Monday, August 18, 2014

ល្បែងកម្សាន្ត របស់ មហាសេដ្ឋី ពិភពលោក

ពេលថ្មីៗ ​នេះ នៅតាមបណ្តា ​បណ្តាញសង្គមនានា បានចែករំលែក​ នូវវីដឺអូ ​របស់ មហាសេដ្ឋី​ ពិភពលោក មួយចំនួនដែលធ្វើការប្រកួត ប្រជែងគ្នាតាមរយៈល្បែងមួយដែលហៅថា "ការប្រកួត ធុងទឹកក" ឬ "Ice Bucket Challenge" ដែលល្បែងនេះ គឺគេត្រូវយក ទឹកកកដាក់ក្នុងធុង ហើយ​យក​មក​ស្រោច​ពីលើ ដោយ ខ្លួនឯង ឬឱ្យអ្នកណាម្នាក់ស្រោយឱ្យ ឬក៏វិធីផ្សេងៗទៀត ដោយធ្វើយ៉ាងម៉េច​ឱ្យ​ ទិកកកដែល​ ដាក់ក្នុងធុងនោះស្រោច លើអ្នកដែលលេងនោះ ហើយមុននឹងស្រោចនោះ អ្នកដែលលេងនោះដែរ គឺត្រូវ ប្រកាស់ ឈ្មោះអ្នកដែលខ្លួនចង់ប្រកួតចំនួន៣ នាក់​ ដើម្បីចូលេងដូចខ្លួនដែរ បើតាម​ វិដេអូដែលបង្ហាញខាងក្រោម គឺអ្នកដែលគេប្រកាស់ឈ្មោះដើម្បីធ្វើការ ប្រកួត នោះ គឺតម្រូវ​ ឱ្យ ធ្វើការស្រោចទឹកកក នេះ មិនឱ្យលើសពី ២៤ម៉ោង បើសិនអ្នកនោះមិន​ ធ្វើការស្រោចទឹកកក ទេ គឺគេនឹងចាត់ទុកថា អ្នកនោះ ជាអ្នកដែលចាញ់ក្នុងការប្រកួតល្បែងនេះ។

ចង់ដឹងថា​ ល្បែងនោះគេលេងយ៉ាងណានោះសូមទស្សនា វិដែអូដូចខាងក្រោម​៖
Mark Zuckerberg CEO ក្រុមហ៊ុន Facebook



Bill Gates, CEO ក្រុមហ៊ុន Microsoft ត្រូវបានស្នើសុំប្រកួតដោយ Mark Zuckerberg


Tim Cook, CEO របស់ក្រុមហ៊ុន Apple


Jeff Bezos, CEO របស់ក្រុមហ៊ុន Amazon


នៅមានេះវីដឺអូជាច្រើនទៀតដែល មនុស្សល្បីៗ បានចូលរួមលេងល្បែងនេះ។

តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះល្បែងបែបនេះ?

Tuesday, August 12, 2014

តើពិតជាមាន មនុស្សរស់នៅក្រោមបាទសមុទ្ទមែនឬ?

តើ​វា​ជា​រឿង​ពិត​ទេ ដែលមាន​មនុស្ស “​រស់​” ក្រោម​បាត​មហាសមុទ្រ​នោះ ?

​ថ្មីៗ​នេះ រូបភាព​ជាច្រើន បាន​ស្តែងឡើង​នូវ​ជីវិត​របស់​មនុស្ស​នៅក្រោម​បាតសមុទ្រ ដោយមាន​សកម្មភាព​ផ្សេងៗ ជា​អា​រិ៍ៈ អាន​សៀវភៅ ធ្វើការ ដេក បូក​បន្ថែម​នូវ​វត្តមាន​នៃ​ដប​ស្រា ។​ល​។ កំពុង​អង្រួន​សាធារណៈមតិ​នៅ​ប្រទេស​ចិន ។​

​ពល​នា​សាទ​ជាច្រើន​ចាត់ទុកថា ក្នុង​ជម្រៅ​ដ៏​សែន​ជ្រៅ​នៃ​មហាសាគរ នៅ​បន្ត​ភាព​សភាវៈ​រស់​ដូច​មនុស្ស ។ ប៉ុន្តែ ពួកគេ​ពុំមែន​ជា​មនុស្ស​សម័យ​ទំនើប​បច្ចុប្បន្ន​ទេ តែ​គឺជា​អម្បូរ​មនុស្ស​មាន​តាំងពី​ជំនាន់​បុរេប្រវត្តិ ឬ ក៏​មនុស្ស​ក្រៅ​ភព តែ​រស់នៅ​បាតសមុទ្រ ។​

​មានរឿង​១​ដំណាល​តៗ​គ្នា​ថា ក្នុង​វប្បធម៌​ចិន និទាន​អំពី​ជីវិត​អាថ៌កំបាំង​របស់​បុរស​ចម្លែក​ម្នាក់ រស់នៅ​ក្រោម​បាត​មហាសាគរ​អា​ត្ល​ង់​ទិ​ក ។ គាត់​ថែមទាំង​បាន​សាង​នូវ​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នៅ​បាតសមុទ្រ ហើយ​មាន​មនុស្ស​រស់នៅ​ជាមួយ​យ៉ាងច្រើន​កុះករ ។ មនុស្ស​ទាំងនោះ​រស់នៅ​សុខដុម​រុម​នា ជាមួយ​សភាវៈ​សមុទ្រ​ដទៃទៀត ។ ប៉ុន្តែ មាន​អំឡុងពេល​មួយ​នោះ មនុស្ស​មួយចំនួន​ទទួល​អារម្មណ៍​ឯកោ​នៅក្រោម​បាតសមុទ្រ ហើយក៏​ឡើងមក​លើ​ផ្ទៃ​ឆ្នេរសមុទ្រ ដើម្បី​ស្វែងរក​ជីវភាព​ថ្មី​មួយទៀត ។​

​មកទល់ពេលនេះ ពុំទាន់​មាន​អ្នកជំនាញការ​ណា​ម្នាក់ បកស្រាយ​ពី​រឿង “​រាលដាល​លើ​អ៊ី​ន​ធើរ​ណេ​ត​” គួរ​ឲ្យ​វិលក្បុង​នេះ​នៅឡើយ​ទេ ខណៈពេល​អ្នកខ្លះ​ថា ក៏​ជា​ពិព័រណ៍​ត្រូវបាន​រៀបចំ​យ៉ាង​ប៉ិនប្រសប់ បោក​បញ្ឆោត​អ្នកទស្សនា​ប៉ុណ្ណោះ ។​

ខាងក្រោម​ជា​រូបភាព​ស្តែង​ពី​រឿង​ទាំងនេះ







ប្រភព៖ KSN-News

Friday, August 8, 2014

លីរីប៊ដ សម្លេង ក៏អស់ទាស់ សម្រស់ក៏មិនធម្មតា


លីរីប៊ដ (Lyrebird) គឺជា ​ប្រភេទបក្សី​ មួយប្រភេទ  ដែលមាននៅ ​ប្រទេសអូស្រ្តាលី, ហើយអ្វី ​ដែលគួរ ​ឱ្យកត់សម្គាល់បំផុត​ នៃបក្សីនេះ ​គឺ ដោយសា​ វាមាន​ សមត្ថភាព ​អស្ចារ្យ​ ក្នុង ​ការ ​ធ្វើ ​តម្រាប់ ​តាម ​សំឡេង ​ធម្មជាតិ ​ និងសំលេងផ្សេងៗ ​ នៅក្នុង ​បរិស្ថាន ជំវិញ ខ្លួនរបស់វា ។​ មួយវិញទៀតនោះ  ​គឺ ​វា ​មាន ​រូបរាង ​ស្រស់ស្អាត ​និង ​ភាព ​ទាក់ទាញ ​នៃ ​កន្ទុយ ​ដ៏ធំ ​របស់វា។

ចង់ដឹងថាបក្សីនេះមានសមត្ថភាពយ៉ាងណានោះសូមទស្សនា និងស្តាបនូវឃ្លីប ខាងក្រោម៖




Thursday, August 7, 2014

អូបាម៉ា បានអនុញ្ញាតលើការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ាក់


លោកប្រធានាធិបតី​ បារ៉ាក់អូបាម៉ា​ បានប្រកាស ​ពីយប់ ​ថ្ងៃព្រហស្បតិ៍ ​ថា​បាន​អនុញ្ញាត ​ឱ្យ​យោធា​ ​របស់សហរដ្ឋអាមេរិក​ ​ចាប់ផ្តើម​ ការវាយប្រហារ​ តាមអាកាស ទៅលើ​ គោលដៅ ​នៃប្រទេស​​ អ៊ីរ៉ាក់ ​ប្រសិនបើ ​មានការចាំបាច់​ ដើម្បីការពារ ​ពលរដ្ឋអាមេរិក​​ ពីពួកសកម្មប្រយុទ្ធ ​អ៊ីស្លាម នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់  ដែលបាន ​គំរាម ​ទៅសហរដ្ឋអាមេរិក​ ចំពោះការចូលរួម​ ផ្នែកយោធា ​នៅក្នុងសង្គ្រាម ​និកាយ ​ជាយូរមកហើយ លើប្រទេសនេះ។

លោកក៏បាន ​​ ឱ្យដឹង ​ ​ទៀតថា​ យោធាអាមេរិក ​បានត្រៀមរួចជាស្រេច​​ នូវ​ ជំនួយ​មនុស្សធម៌ សម្រាប់ទម្លាក់ ជួយដល់ជនជាតិ​ ដែលកាន់សាសនា ភាគតិច ដែលស្ថិតក្រោម ​ការឡោមព័ទ្ធ​ ដោយក្រុមប៉ះបោ។ 

លោកបានថ្លែងពីសេតវិមានថា "​ អាមេរិក មកថ្ងៃនេះ គឺដើម្បីជួយ " ។

សេចក្តីប្រកាសនេះ ​​បានឆ្លុះបញ្ចាំង ​ពីការ លូកដៃរបស់ ​អាមេរិកទៅក្នុង​ ប្រទេសអ៊ីរ៉ាក់ ​ចាប់តាំង​ពី​ ការ ​ដកកងទ័ព ​របស់​ អាមេរិកកាលពី ​ចុងឆ្នាំ២០១១ បន្ទាប់ពី សង្គ្រាមនៅក្នុងប្រទេសនេះជិតមួយទស្សវត្ស។

លោកអូបាម៉ា ​បានបញ្ជាក់ថា​ ​ ជំនួយមនុស្សធម៌ទាំងនេះ ​ត្រូវបានធ្វើឡើង​តាមសំណើរបស់រដ្ឋាភិបាល ​អ៊ីរ៉ាក់ ​ដែលបានស្នើរសុំ​។
ហើយ ម្ហូបអាហារ ​និង ​ទឹកត្រូវបាន ​គេបញ្ជូនទៅ​ ​ជួយដល់ ជន យ៉ាហ្សីឌីស(Yazidis)រាប់ម៉ឺននាក់ ​ដែលជាប់ ​នៅលើ​ភ្នំមួយដោយ មិនមានម្ហូបអាហារនិងទឹកនៅទីនោះ ។

យ៉ាហ្សីឌីស​ (Yazidis) គឺជាអ្នក ដែល​ កាន់ជាសាសនា​​ បុរាណមួយ​ ដោយមានទំនាក់ទំនងទៅនឹង​ សាសនា Zoroastrianism,បាន ភៀសខ្លួន ​ពីលំនៅដ្ឋាន ​របស់ពួកគេ​ បន្ទាប់ពីក្រុម ​រដ្ឋអ៊ីស្លាម​ បានចេញ ​ឱសានវាទ​ មួយដើម្បីបម្លែង​ ទៅជាសាសនា​ អ៊ីស្លាម ហើយ​ ពួកគេ​ មានជម្រើសចំនួនបី​ ក្នុងបញ្ហានេះ គឺ ត្រូវបង់ប្រាក់ពិន័យ ​ខាងសាសនា, រតគេចចេញពី ​លំនៅដ្ឋាន ឬក៏ត្រូវប្រឈមមុខ ​នឹងការស្លាប់របស់ពួកគេ។

លោកក្នុងនាមជា ប្រធានាធិបតី បានទទួលស្គាល់ថា ​ សកម្មភាព ​នៃការដាក់​ កំលាំង​ យោធាទៅក្នុង ​ប្រទេសអ៊ីរ៉ាក់ ​សាជាថ្មីនេះ ​អាចជាក្តីបារម្ភ​ ដល់ជនជាអាមេរិក ជាច្រើនផងដែរ។​ ​ លោកបានប្តេជ្ញា ​ជាថ្មីថា ​នឹង ​មិនឱ្យ​ មានការ​ ដាក់កងទ័ព ​ប្រយុទ្ធរបស់​ អាមេរិក ​មកវិញ ​នៅលើទឹកដីប្រទេស ​អ៊ីរ៉ាក់ និងបាន​ និយាយថា​ នឹង​មិនមាន ​ដំណោះស្រាយយោធារបស់សហរដ្ឋអាមេរិក ណាមួយ​  លើវិបត្តិនៅប្រទេនេះទៀតទេ។

លោកអូបាម៉ាបានថ្លែងថា: "ក្នុងនាមជាអគ្គមេបញ្ជាការ ខ្ញុំនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិច លូកដៃប្រយុទ្ធក្នុងសង្គ្រាមថ្មីមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ទេ"។

Source: ABC7