Thursday, August 7, 2014

អូបាម៉ា បានអនុញ្ញាតលើការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ាក់


លោកប្រធានាធិបតី​ បារ៉ាក់អូបាម៉ា​ បានប្រកាស ​ពីយប់ ​ថ្ងៃព្រហស្បតិ៍ ​ថា​បាន​អនុញ្ញាត ​ឱ្យ​យោធា​ ​របស់សហរដ្ឋអាមេរិក​ ​ចាប់ផ្តើម​ ការវាយប្រហារ​ តាមអាកាស ទៅលើ​ គោលដៅ ​នៃប្រទេស​​ អ៊ីរ៉ាក់ ​ប្រសិនបើ ​មានការចាំបាច់​ ដើម្បីការពារ ​ពលរដ្ឋអាមេរិក​​ ពីពួកសកម្មប្រយុទ្ធ ​អ៊ីស្លាម នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់  ដែលបាន ​គំរាម ​ទៅសហរដ្ឋអាមេរិក​ ចំពោះការចូលរួម​ ផ្នែកយោធា ​នៅក្នុងសង្គ្រាម ​និកាយ ​ជាយូរមកហើយ លើប្រទេសនេះ។

លោកក៏បាន ​​ ឱ្យដឹង ​ ​ទៀតថា​ យោធាអាមេរិក ​បានត្រៀមរួចជាស្រេច​​ នូវ​ ជំនួយ​មនុស្សធម៌ សម្រាប់ទម្លាក់ ជួយដល់ជនជាតិ​ ដែលកាន់សាសនា ភាគតិច ដែលស្ថិតក្រោម ​ការឡោមព័ទ្ធ​ ដោយក្រុមប៉ះបោ។ 

លោកបានថ្លែងពីសេតវិមានថា "​ អាមេរិក មកថ្ងៃនេះ គឺដើម្បីជួយ " ។

សេចក្តីប្រកាសនេះ ​​បានឆ្លុះបញ្ចាំង ​ពីការ លូកដៃរបស់ ​អាមេរិកទៅក្នុង​ ប្រទេសអ៊ីរ៉ាក់ ​ចាប់តាំង​ពី​ ការ ​ដកកងទ័ព ​របស់​ អាមេរិកកាលពី ​ចុងឆ្នាំ២០១១ បន្ទាប់ពី សង្គ្រាមនៅក្នុងប្រទេសនេះជិតមួយទស្សវត្ស។

លោកអូបាម៉ា ​បានបញ្ជាក់ថា​ ​ ជំនួយមនុស្សធម៌ទាំងនេះ ​ត្រូវបានធ្វើឡើង​តាមសំណើរបស់រដ្ឋាភិបាល ​អ៊ីរ៉ាក់ ​ដែលបានស្នើរសុំ​។
ហើយ ម្ហូបអាហារ ​និង ​ទឹកត្រូវបាន ​គេបញ្ជូនទៅ​ ​ជួយដល់ ជន យ៉ាហ្សីឌីស(Yazidis)រាប់ម៉ឺននាក់ ​ដែលជាប់ ​នៅលើ​ភ្នំមួយដោយ មិនមានម្ហូបអាហារនិងទឹកនៅទីនោះ ។

យ៉ាហ្សីឌីស​ (Yazidis) គឺជាអ្នក ដែល​ កាន់ជាសាសនា​​ បុរាណមួយ​ ដោយមានទំនាក់ទំនងទៅនឹង​ សាសនា Zoroastrianism,បាន ភៀសខ្លួន ​ពីលំនៅដ្ឋាន ​របស់ពួកគេ​ បន្ទាប់ពីក្រុម ​រដ្ឋអ៊ីស្លាម​ បានចេញ ​ឱសានវាទ​ មួយដើម្បីបម្លែង​ ទៅជាសាសនា​ អ៊ីស្លាម ហើយ​ ពួកគេ​ មានជម្រើសចំនួនបី​ ក្នុងបញ្ហានេះ គឺ ត្រូវបង់ប្រាក់ពិន័យ ​ខាងសាសនា, រតគេចចេញពី ​លំនៅដ្ឋាន ឬក៏ត្រូវប្រឈមមុខ ​នឹងការស្លាប់របស់ពួកគេ។

លោកក្នុងនាមជា ប្រធានាធិបតី បានទទួលស្គាល់ថា ​ សកម្មភាព ​នៃការដាក់​ កំលាំង​ យោធាទៅក្នុង ​ប្រទេសអ៊ីរ៉ាក់ ​សាជាថ្មីនេះ ​អាចជាក្តីបារម្ភ​ ដល់ជនជាអាមេរិក ជាច្រើនផងដែរ។​ ​ លោកបានប្តេជ្ញា ​ជាថ្មីថា ​នឹង ​មិនឱ្យ​ មានការ​ ដាក់កងទ័ព ​ប្រយុទ្ធរបស់​ អាមេរិក ​មកវិញ ​នៅលើទឹកដីប្រទេស ​អ៊ីរ៉ាក់ និងបាន​ និយាយថា​ នឹង​មិនមាន ​ដំណោះស្រាយយោធារបស់សហរដ្ឋអាមេរិក ណាមួយ​  លើវិបត្តិនៅប្រទេនេះទៀតទេ។

លោកអូបាម៉ាបានថ្លែងថា: "ក្នុងនាមជាអគ្គមេបញ្ជាការ ខ្ញុំនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិច លូកដៃប្រយុទ្ធក្នុងសង្គ្រាមថ្មីមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ទេ"។

Source: ABC7

No comments:

Post a Comment