Sunday, July 27, 2014

លោកស្រី ពុង ឈី​វ​ហ្កេ​ក ជា​បេក្ខភាព​ទី​៩ សម្រាប់​សមាជិក​គ.ជ.ប.


ភ្នំពេញ: រក​ឃើញ​ហើយ បេក្ខភាព​ទី​៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(​គ.ជ.ប.) ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គ.ជ.ប.​។ នោះ​គឺ​គ្មាន​នរណា ក្រៅ​ពី​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រធាន​អង្គការ​សិទ្ធិមនុស្ស លីកាដូ នោះ​ឡើយ​។ ប៉ុន្តែ​ដំណឹង​ផ្លូវការ នឹង​ត្រូវ​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កក្កដា​។​

​បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨​កក្កដា​នេះ នៅ​វិមាន​រដ្ឋ​សភា សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា បេក្ខភាព​គ.ជ.ប. ទី​៩ គឺ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​ហើយ តែ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ ដោយ​រង់ចាំ​សា​ម៉ី​ខ្លួន ឆ្លើយតប​ជា​ផ្លូវការ​សិន​។​

​ប៉ុន្មាន​នាទី​ក្រោយមក លោកស្រី ពុង ឈី​វ​ហ្កេ​ក បានឲ្យដឹងថា លោកស្រី កំពុង​តែ​រៀបចំ​លិខិត​ឆ្លើយតប​ទៅកាន់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨​កក្កដា​នេះ​។ នៅ​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៨​កក្កដា​នេះ លោកស្រី ក៏​បាន​កោះប្រជុំ​សមាជិក​ថ្នាក់ដឹកនាំ​អង្គការ​លីកាដូ របស់​លោកស្រី​ផងដែរ​។ 

​យ៉ាងណាក៏ដោយ លោកស្រីបាន​អះអាង​ថា ដំណឹង​ផ្លូវការ នៃ​ការទទួលយក​បេក្ខភាព​របស់​លោកស្រី ជា​សមាជិក​ទី​៩ របស់​គ.ជ.ប. នឹង​ត្រូវ​លោកស្រី ប្រកាស​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩​កក្កដា​។​

​ជា​ការកត់សម្គាល់ លោកស្រី ពុង ឈី​វ​ហ្កេ​ក និង​ក្រុមគ្រួសារ ធ្លាប់បាន​ចូលរួម​ក្នុង​ការរៀបចំ​កិច្ច​ចរចា ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​​៕​

Source: CEN

Thursday, July 17, 2014

យន្តហោះ ម៉ាឡេស៊ី អ៊ែឡាញ 777 មួយទៀតហើយដែលជួបគ្រោះថា្នក់

ជើងហោះហើរ MH17 របស់ក្រុមអាកាចរណ៍ម៉ាឡេស៊ី៧៧៧ ផ្ទុកអ្នកដំណើរ អាកាសយានិក និងអ្នកបម្រើលើយន្តហោះ សរុប ២៩៥នាក់ ហោះពីទីក្រុងអាំស្ទ័រដាម ទៅកូឡាឡាំពួ បានធ្លាក់នៅក្នុងចាលមួយ នៅភាគខាងកើត ប្រទេសអ៊ុយ ក្រែន ជាប់ព្រំដែន និងប្រទេសរុស្ស៊ី នៅយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ នេះបើតាមព័ត៌មាន ស្កាយញូវ ចេញផ្សាយ នៅរសៀល ថ្ងៃទី១៧ ខែកក្កដានេះ។
មន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា អ្នកដំណើរលើយន្តហោះ ២៨០នាក់ បូករួមនិងអាកាសយានិក និង អ្នកបម្រើលើយន្តហោះ ១៥នាក់ផ្សេងទៀត បានស្លាប់ បាត់បង់ជីវិត ទាំងអស់។
ចំពោះមូលហេតុ នៃការធ្លាក់នេះ ត្រូវបានព័ត៌មានរាយការណ៍ថា បណ្តាលមកពីក្រុមឧទ្ទាមទាម ទារបំបែករដ្ឋ គឺជាអ្នកបាញ់ ទម្លាក់។ តែការចោទប្រកាន់នេះ ត្រូវបានមេដឹកនាំក្រុមទាមទារបំបែក រដ្ឋ ច្រានចោលភ្លាមៗ។
ដោយឡែក BBC វិញ បានចេញផ្សាយភ្លាមៗថា ជើងហោះហើរ MH17 របស់ម៉ាឡេស៊ីនេះ បានចេញដំណើរពី ប្រទេស ហូឡង់ ឆ្ពោះទៅកាន់ម៉ាឡេស៊ី ហើយបានដាច់ការទាក់ទង នៅក្នុង ប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេស រុស្ស៊ី ពោលគឺនៅចម្ងាយ ប្រមាណជា ៥០គីឡូម៉ែត្រទៀត ចូលដល់ដែនអាកាស របស់រុស្ស៊ី៕










Source: FPM and Dailymail

Thursday, July 3, 2014

តោ ជាប់ក្បាលក្នុងគូទក្របី ដូចរឿងសុភាទន្សាយ(Video)

កាលនៅក្មេង ខ្ញុំធ្លាប់តែលស្តាប់រឿងសុភាទន្សាយ ដែលបានជាប់នៅក្នុងពោះក្របីស្លាប់ដែលត្រូវបានត្មាត ចោះស៊ីលុងអស់គ្រឿងក្នុង ហើយសុភាទន្សាយបក៏ចង់ដឹង និង បានចូលតាមគូទសពក្របី​ដែលត្មាតចោះនោះ ទៅមើលខាងក្នុងពោះក្របីនោះ​ ថាតើមានអ្វីប្លែកក្នុងនោះ នៅ​ឭខណៈដែលសុភាទន្សាយ លូនចូលទៅនោះ​ ស្បែកបាត់រន្ធគូទក្របីត្មាតចោះនោះ ទន់ៗល្មម នឹងលូនចូល មិនតិងប៉ុន្មានទេ។ ពេលចូលទៅ  ដល់ក្នុងនោះសុភាទន្សាយ រវល់តែនៅវិភាគទៅលើផ្នែកខាងក្នុងនៃព្រោះក្របីនោះ បានរាងយូរបន្តិច ក៏ចង់  ចេញមកក្រៅវិញ ពេលនោះស្រាប់តែ​ចេញ  អត់រួច ព្រោះ​ក្របីដែលងាប់ត្រូវត្មាតចោះនោះ​ វាដួលស្លាប់  នៅកណ្តាលថ្ងៃ ហើយបានធ្វើឱ្យស្បែរន្ធគូទក្របីត្មាតចោះនោះ រួមតូច ហើយលែងទន់ដូចកាលពេលចូលនោះ​ដែរ គឺ វាឡើងរឹង ដែលធ្វើឱ្យទន្សាយចេញមកក្រៅមិនរួច។ ប៉ុន្តែដោយសុភាទន្សាយនោះ គឺជា​ សត្វឆ្លាតដែរនោះ នៅពេលឮមានត់អ្នកភូមិដើរមកក្បែរនឹងលាន់មាត់អំពីក្របីដែលស្លាប់នោះ​ ទន្សាយក៏ស្រែកពីក្នុងពោះ  ក្របីនោះមកថា   បើចង់ឱ្យក្របីនេះរស់វិញ យកទឹកមកស្រោចគូទ​ ក្របីនេះទៅវានឹងរស់ឡើងវិញហើយ ឮដូច្នោះ អ្នកភូមិក៏ខំដងទឹក មកស្រោចគូទក្របីនោះមែន​ហើយធ្វើឱ្យស្បែកគូទក្របីនោះទន់ហើយទន្សាយ​ អាចត្បុលចេញមកក្រៅវិញបាន រួចជីវិតទៅ............



ខាងលើនេះគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះមានរឿពិតមួយដែលកើតឡើងជាមួយសត្វតោវិញម្តង។ រឿងរាវនេះបានកើតឡើងនៅក្នុងឩទ្យានជាតិ​ Kruger ប្រទេសអាហ្វ្រិក ខាងត្បួង ដោយមានកូនតោមួយក្បាល កំពុងលុងស៊ីសាច់ក្របីដែលមេរបស់វាប្រម៉ាញ់បាននោះ ក៏ស្រាប់តែ ជាប់ក្បាល​ របស់វា​ នឹងគូទ​ ក្របី ដកចេញ​ មិនបានដែរ។

ចង់ដឹងថាវាមានសកម្មភាពបែបណានោះសូមទស្សានវីដឺអូខាងក្រោម៖


ពិស្តា៖ Mail Online

Tuesday, July 1, 2014

រអិលជើងធ្លាក់ពីលើដំបូលការដ្ឋាន ជង់នឹងដែក ធ្លាយសុះ

ក្មេងស្រីជនជាតិឥណ្ឌា អាយុ17ឆ្នាំ ម្នាក់បានរអិលជើងធ្លាក់ចុះពីដំបូលនៃការដ្ឋានសំណង់មួយកន្លែង ហើយបានជង់ នឹងដែកសសៃសម្រាប់ចាក់គ្រឹះចំនួន៣ដើម ធ្លាយពីម្ខាងទៅម្ខាងត្រង់ត្រគៀក និងចង្កេះគួរឱ្យស្រៀវ ។



 ហេតុការនេះបានកើតឡើងនៅតំបន Bihar​ ភាគឦសាន នៃប្រទេសឥណ្ឌា ហើយភ្លាមៗនោះ​ ក្រុមសង្គ្រោះបន្ទាន់ ​ក៏បានមកដល់ និងធ្វើការជួយសង្គ្រោះនាងនៅទីនោះ ប៉ុន្តែការជួយសង្គ្រោះនៅនឹងកន្លែងរយៈពេល ប្រហែលជា១០ម៉ោង នៅតែមិនអាចដកដែកនោះចេញបាន ទើបគេកាត់ដែកទាំង៣សសៃនោះ តែម្តង ហើយបន្ទាប់មករថយន្តសង្គ្រោះ ​បានបញ្ជូននាងទៅកាន មន្ទីរពេទ្យ Ruban Patilputra Hospital នៅ Patna។​ ក្មេងស្រីនោះបានរស់រានមានជីវិត បន្ទាប់ពីបានទទួលការវះកាត់អស់រយៈពេល ​មួយយ៉ាងយូរ គឺ៥ម៉ោងដើម្បីដកយកដែកនោះចេញ។ 


ប្រភព៖ Dailymail