ជើងហោះហើរ MH17 របស់ក្រុមអាកាចរណ៍ម៉ាឡេស៊ី៧៧៧ ផ្ទុកអ្នកដំណើរ អាកាសយានិក និងអ្នកបម្រើលើយន្តហោះ សរុប ២៩៥នាក់ ហោះពីទីក្រុងអាំស្ទ័រដាម ទៅកូឡាឡាំពួ បានធ្លាក់នៅក្នុងចាលមួយ នៅភាគខាងកើត ប្រទេសអ៊ុយ ក្រែន ជាប់ព្រំដែន និងប្រទេសរុស្ស៊ី នៅយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ នេះបើតាមព័ត៌មាន ស្កាយញូវ ចេញផ្សាយ នៅរសៀល ថ្ងៃទី១៧ ខែកក្កដានេះ។
មន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា អ្នកដំណើរលើយន្តហោះ ២៨០នាក់ បូករួមនិងអាកាសយានិក និង អ្នកបម្រើលើយន្តហោះ ១៥នាក់ផ្សេងទៀត បានស្លាប់ បាត់បង់ជីវិត ទាំងអស់។
ចំពោះមូលហេតុ នៃការធ្លាក់នេះ ត្រូវបានព័ត៌មានរាយការណ៍ថា បណ្តាលមកពីក្រុមឧទ្ទាមទាម ទារបំបែករដ្ឋ គឺជាអ្នកបាញ់ ទម្លាក់។ តែការចោទប្រកាន់នេះ ត្រូវបានមេដឹកនាំក្រុមទាមទារបំបែក រដ្ឋ ច្រានចោលភ្លាមៗ។
ដោយឡែក BBC វិញ បានចេញផ្សាយភ្លាមៗថា ជើងហោះហើរ MH17 របស់ម៉ាឡេស៊ីនេះ បានចេញដំណើរពី ប្រទេស ហូឡង់ ឆ្ពោះទៅកាន់ម៉ាឡេស៊ី ហើយបានដាច់ការទាក់ទង នៅក្នុង ប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេស រុស្ស៊ី ពោលគឺនៅចម្ងាយ ប្រមាណជា ៥០គីឡូម៉ែត្រទៀត ចូលដល់ដែនអាកាស របស់រុស្ស៊ី៕
No comments:
Post a Comment