ក្មេងស្រីជនជាតិឥណ្ឌា អាយុ17ឆ្នាំ ម្នាក់បានរអិលជើងធ្លាក់ចុះពីដំបូលនៃការដ្ឋានសំណង់មួយកន្លែង ហើយបានជង់ នឹងដែកសសៃសម្រាប់ចាក់គ្រឹះចំនួន៣ដើម ធ្លាយពីម្ខាងទៅម្ខាងត្រង់ត្រគៀក និងចង្កេះគួរឱ្យស្រៀវ ។
ហេតុការនេះបានកើតឡើងនៅតំបន Bihar ភាគឦសាន នៃប្រទេសឥណ្ឌា ហើយភ្លាមៗនោះ ក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់ និងធ្វើការជួយសង្គ្រោះនាងនៅទីនោះ ប៉ុន្តែការជួយសង្គ្រោះនៅនឹងកន្លែងរយៈពេល ប្រហែលជា១០ម៉ោង នៅតែមិនអាចដកដែកនោះចេញបាន ទើបគេកាត់ដែកទាំង៣សសៃនោះ តែម្តង ហើយបន្ទាប់មករថយន្តសង្គ្រោះ បានបញ្ជូននាងទៅកាន មន្ទីរពេទ្យ Ruban Patilputra Hospital នៅ Patna។ ក្មេងស្រីនោះបានរស់រានមានជីវិត បន្ទាប់ពីបានទទួលការវះកាត់អស់រយៈពេល មួយយ៉ាងយូរ គឺ៥ម៉ោងដើម្បីដកយកដែកនោះចេញ។
ប្រភព៖ Dailymail
No comments:
Post a Comment