Friday, June 27, 2014

មេដោះ លែងមើលក្មេងហើយ ធ្វើឱ្យម្ចាស់ផ្ទះ ឈឺក្បាលទៀត

ប្តីប្រពន្ធ​ ជនជាតិ អាមេរិកាំង ​- ​Marcella​ និង ​Ralph Bracamonte ដែលរស់នៅ​UPLAND​​រដ្ឋCalifornia បាន​​ស្វែងរក​អ្នកមើលថែក្មេង​ដើម្បីឲ្យជួ​យ​មើលថែកូនរបស់គាត់​ដែលមាន ​កូនស្រីម្នាក់ និង ​ប្រុស ​២នាក់​​​តាមរយៈ​ គេហទំព័រ​ ស្វែងរក ​ការងារមួយ(Craigslist) ក្រោយមក​ ក៏រកបាន​ស្ត្រីម្នាក់ ឈ្មោះ Diane Stretton​ឱ្យចូលមក​ ធ្វើការងារ​ ជាមេះដោះ ​នៅក្នុងផ្ទះ​​របស់គាត់។​ បន្ទាប់ពីចូលធ្វើការ ​បានពីរ បីសប្តាហ៍ក្រោយមកស្រាប់តែស្រីដែលជាមេដោះ Stretton នោះ​នៅតែក្នុង ​បន្ទប់​លែង​ធ្វើការ​អ្វី​ទាំងអស់។ Bracamonte ដែលជាប្តី បាននិយាយថា “យើងត្រូវការជួល​អ្នកដែលអាចជឿទុកចិត្ត​បានដើម្បីឱ្យនៅជួយមើលថែកូនៗ របស់ពួកយើង។ នៅពេលដែល​គាត់មិនបានធ្វើការ​ទៅតាមការស្នើសុំ​ យើងក៏បាន​ផ្តល់ឱកាសឱ្យគា​ត់ច្រើនដងហើយ ​បន្ទាប់មក​យើងបាន​សម្រេចចិត្ត​សរសេរ​ជាលិខិតមួយ​ជាការ​ផ្តល​ឱកាស​ដល់គាត់​ជាចុងក្រោយ​ ដោយប្រាប់​អំពីអ្វី​ដែលជា​ការរំពឹង​របស់​ពួកយើង”។




ជំនួសឱ្យការយល់ព្រម​ទៅនឹងលក្ខខណ្ឌ​ឬ​ការផ្លាស់ប្តូរ​ដោយរើចេញ​ពីផ្ទះ​របស់​ពួកគេ​​Stretton បានបដិសេធ​ជាមួយនឹង​កិច្ចព្រមព្រៀង​របស់គាត់​ដែលបាន​ ​ធ្វើឡើង​នៅពេល​ចូលធ្វើការ​ជាមេដោះនោះ​ ហើយថែមទាំងទាមទារ និងគំរាមប្តឹង Bracamontes អំពីការ​ប្រើហឹង្សា​ដល់ជន​ជរា​ពិការ និង​ការបញ្ឈប់ការងារ​ដោយខុច្បាប់។


Bracamontes ក៏បានបាន​ រាយការណ៍រឿងនេះ ​ប្រាប់ប៉ូលីសរួចហើយ​ តែត្រូវការ​ មានដីការពីតុលាការ​ ទើបអាចឱ្យ​ Stretton   ចេញពីផ្ទះគាត់បាន។​គ្រូសានេះ​បានរៀបចំ​ឯកសារ ​ធ្វើការស្នើសុំដើម្បី ​ចាក់សោឃុំ ​Stretton​នៅក្នុងបន្ទប់ ឬហាមិនឱ្យគាត់​ចូលផ្ទះ​ ប៉ុន្តែត្រូវបាន​ចៅក្រមប​ដិសេធ​ ព្រោះថាបើគេហ៊ាន​ធ្វើបែបនេះ​វាខុសនឹង​និតិវិធីនៃច្បាប់ ហើយពួកគេអាច​ប្រឈមនឹង​ការខាត់បង់ រាប់ម៉ឺនដុល្លា ឬអាច​បាត់បង់ទាំងផ្ទះ​នេះផង​ក៏ថាបានដែរ។


Marcella Bracamonte ថា​ទោះបីជា​យើងបាន​ធ្វើកិច្ចសន្យា​ថាគេត្រូវតែចេញក្​នុងករណីខុសឈ្គង​ណាមួយ​ហើយក៏ដោយ​ តែបើសិនជា​គេបដិសធមិនព្រមចេញ យើងក៏​មិនអាច​ដេញគេ​ឱ្យចេញភ្លាម​ៗ​បានដែរ​ គឺយើងត្រូវ ចំណាយពេល​ដើម្បីធ្វើទៅតាមនិតិវិធី។​ ដូច្នេះហើយ​សូម​ប្រុងប្រយ័ត្ន​ ក្នុងការអនុញ្ញាតិ​ឱ្យអ្នកណាម្នាក់​មករស់នៅ​ក្នុងផ្ទះ​របស់យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ព្រោះរឿង​បែបនេះ​អាចនឹង​កើតមាន។ 

គាត់​បាន់ប្រាប់ទៀតថា បែបនេះ ​វាហាក់​ដូចជា​អ្នករស់នៅ​ជាមួយសត្រូវអញ្ចឹងដែរ។
ហើយ​នៅពេល​នេះក្មេងៗ​ ត្រូវឱ្យគេង​នៅបន្ទប់ផ្សេង​ដែល​ចាក់សោ​ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការ ទទួលយកអ្នកណាម្នាក់ឱ្យមកធ្វើការងារក្នុងផ្ទះ?



ប្រែសម្រួលចេញពី៖ ABC

No comments:

Post a Comment