Sunday, June 22, 2014

ម៉ាស៊ីនចេះខឹង​ ហើយ តដៃនឹងអ្នកប្រើវា (Video)

នៅក្នុង​ការដ្ឋាន សំណង់​មួយ​ ដែលហាក់​ដូច​ជា​មិន​ច្បាស់​ថា កំពុង​​តែ​ចាក់ បេតុង​ធ្វើជា​​សួន ឬក៏ ​ធ្វើទីលាន ​អ្វីមួយ​​ នោះ​ទេ​​ ដែល​គេ​បាន​ប្រើ​ ម៉ាស៊ីន​សម្រាប់​​កូរ​ស៊ីម៉ងត៍ ​​ដើម្បី​​ ងាយ​ស្រួល ឱ្យវា​​ជ្រាត ​ចូល​​ទៅគ្រប់​ចន្លោះ ​ហើយ​​មិន​ដឹង​ ជា​យ៉ាង​ដូច​ម្តេច ​​ស្រាប់​តែ ស្លាបចក្រ​ ដែល​សម្រាប់​កូរ​​ស៊ីម៉ងត៍ ​​របស់​ម៉ាស៊ីន​នោះ​សង្កត់​ជាប់​​ទៅនឹងដី​ ហើយ ​បែជាមកវិល ផ្នែក​ខាង​លើ​ដែល​ជា​តួ​ម៉ាស៊ីន​ទៅវិញ​​​​ដោយ​ម៉ាស៊ីន​នោះ​ មាន​​ដង​សម្រាប់​ ​កាន់​បញ្ចា​ដែល ​លយ ​ចេញ​មកក្រៅ​ប្រហែលជា​​ជាង​មួយម៉ែត្រ​​ផង​នោះ ទើប​ធ្វើឱ្យ​​អ្នក​ដែល​​ធ្វើ​ការ​នៅ​ក្នុងការដ្ឋាន​នោះ​មិន​​អាច​ចូល​ទៅ​ជិត​​និង​ពន្លត់​ម៉ាស៊ីន​នោះ​បាន​​ទេ។​ ពេល​ឃើញ​ដូច្នេះ​​មាន​បុរស់​ម្នាក់ បាន​យក​ឈើ​វែងមួយ​​ មក​ខ្ទាស់​ដើម្បី​​បញ្ឈប់​ម៉ាស៊ីននោះ​ខណៈ​ដែល​បុរស់​ម្នាក់​ទៀត​បាន​​ព្យាយាម​​ជះទឹក​​ ​តែ​ហាក់​ដូច​ជា​មិន​បាន​សម្រេច ​ទើប​មានបុរស់​​ក្នុងក្រុម​​​ម្នាក់​ផ្សេងទៀត​បានយក​ផ្ទាំងក្រណាត់ វែង​មួយ​ផ្ទាំង​យក​មក​​បោះ​ទាក់​ជាប់​ទៅ​នឹង​ដង​កាន់ ​​នៃម៉ាស៊ីន​នោះ តែ​ក៏​នៅតែ​មិន​​ទាន់​អាច​​បញ្ឈប់ ការ​វិល​របស់​ម៉ាស៊ីន​នោះ​​បានភ្លាមៗ​​​ដែរ​ ដោយ​ វា​ទាក់​យក​​ក្រណាត់​នោះវិល ប៉ោយៗ មួយសន្ទុះ​ ទើប​មាន​បុរស់​​ម្នាក់​ចាប់បាន​កន្ទុយ​​ ក្រណាត់​​​ដែល​ជាប់​​ នឹង​ដង​កំពុ​ងតែវិល នោះ​បាន​ហើយទប់ ​វាមិនឱ្យវិល​​ បន្ទាប់​មក​មាន​បុរស់​ម្នាក់​​ទៀត​បាន​លូកដៃ​​​ទៅកាច់​កុង​តាក់​ពន្លត់ ​ម៉ាស៊ីនោះ ។វីដឺអូនេះ​ត្រូវបាន​គេថតពីលើ អាគាមួយដែលនៅជាប់ក្បែរនឹង ការដ្ឋាននោះ ដោយ ​អ្នកថតនោះ​ បាន​ សើច នឹងហួសចិត្តនឹងរឿងនេះផងដែរ។ចង់ដឹងថាតើវាយ៉ាងម៉េចនោះ សូមទស្សនា​វីដឺអូខាងក្រោម៖

No comments:

Post a Comment