Thursday, June 26, 2014

សន្លប់ឈរ ព្រោះក្បាល​ត្រូវ​ម៉ាស៊ីន​គៀប​ជាប់​


កម្មករ​រោងចក្រ​តម្បាញ​ជនជាតិ​ចិន​ម្នាក់ បាន​ឈរ​សន្លប់​គួរ​ឲ្យ​រន្ធត់ បន្ទាប់ពី​ក្បាល​របស់គាត់​ត្រូវ​គៀប​ជាប់​នឹង​ម៉ាស៊ីន ។ យ៉ាងណាមិញហេតុការណ៍​នេះ បានកើត​ឡើង​នៅរោងចក្រផលិតមួយ​កន្លែង ស្ថិត​ក្នុង​តំបន់ Wenzhou ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។​

​ក្រោយពី​កម្មករ​រូបនេះ​បាន​ជាប់គាំង​, ក្រុម​សេវាកម្ម​សង្គ្រោះបន្ទាន់ ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​រំដោះ​គាត់ ។​

​នៅពេល​កម្លាំង​ពន្លត់អគ្គីភ័យ​បាន​មកដល់​កន្លែងកើតហេតុ​, ពួកគេ​បានឃើញ​បុរស​នេះ​សន្លប់​ទៅហើយ ប៉ុន្តែ គាត់​ស្ថិតក្នុង​ស្ថានភាព​ឈរ​ធម្មតា ព្រោះ​ក្បាល​គាត់​ត្រូវ​គៀប​ជាប់​ដោយ​ម៉ាស៊ីន ។​

​សូមបញ្ជាក់ថា ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​ពង្រីក ដើម្បី​គាស់​ផ្នែក​នៃ​ម៉ាស៊ីន ដើម្បី​អាច​ឲ្យ​បុរស​នោះ​មាន​សេរីភាព​វិញ ។​

​ក្រោយពី​រំដោះ​រួចរាល់​, បុរស​នេះ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ហើយ​បច្ចុប្បន្ននេះ ពុំមាន​ព័ត៌មាន​បន្ថែម​អំពី​អគារ​របស់គាត់​ទេ បើទោះបី​គាត់​ដឹងខ្លួន​វិញ ហើយ​បាន​និយាយថា គាត់​មិន​ចងចាំ​ពី​លក្ខណៈ​ដែល​ក្បាល​គាត់​ត្រូវ​ម៉ាស៊ីន​គៀបក៏ដោយ ៕




ចម្លងចេញពី ខ្មែរស្ថាបនា


No comments:

Post a Comment