អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានខកចិត្តខណៈពេលដែល វ៉ិបសាយយក្សមួយនេះ បានរអាក់រអួលអត់ដំណើរការមួយរយៈកន្លងមក ។ មានអ្នកប្រើប្រាស់មួយចំនួនមានការភ័យបារម្មណ៍ ខ្លាចគ្រែងគណនេយ្យរបស់ខ្លួនត្រូវបានគេលួចយក ( Hack) ។
វ៉ិបសាយនៃបណ្តាញសង្គមដ៏ធំមួយនៅលើពិភពលោក ដែលគេរាល់តែងតែប្រើប្រាស់ និង កំសាន្តអារម្មណ៍នោះ បានរអាក់រអួលអត់ដំណើរការ ប្រហាក់ប្រហែកជាង ១០នាទី នាថ្ងៃទី ១៩ ខែមិថុនា នេះ ។ ការមិនដំណើរការនេះ បានធ្វើឲ្យមនុស្សរាប់លាននាក់លើពិភពលោក មិនអាចចូលបាន ដោយត្រឹមតែឃើញសារបង្ហាញថា “We’re working on getting this fixed as soon as we can” តែប៉ុណ្ណោះ ។
អ្នកប្រើប្រាស់ដែលរង់នូវការអាក់ខាន មានដូចជាប្រទេស កម្ពុជា ប្រទេសអង់គ្លេស ប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌា រួមទាំងប្រទេសមួយចំនួនទៀតផងដែរ ។
Facebook បានឆ្លើយតបនូវអ៊ីម៉ែលរបស់ទូរទស្សន៍ NBC News ត្រឹមតែពាក្យថាមានបញ្ហា “the problem” តែមិនបានបញ្ជាក់អំពីមូលហេតុអ្វីឡើយ ។
Facebook បានធ្វើឲ្យអ្នកប្រើប្រាស់ជាង១.២៨ពាន់លាននាក់មិនអាចចូលប្រើគណនេយ្យរបស់ខ្លួនបាន រួមមានជាង៨០ប្រទេសនៅជុំវិញពិភពលោក លើកលែតតែសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ។
ប្រភព៖ http://khmersme.com/
No comments:
Post a Comment