កាលពីមុនយើងធ្លាប់តែ
ឃើញការប្រើប្រាស់ស៊ីហ្វ្លេ កង់ដោយប្រើដៃកេះ ឬ ឆ្កឹះ រុញទៅរុញមក នៅលើកណ្ដឹង
កង់ដែលមានលក្ខណៈ ជាការបង្វិលដុំដែកតូចៗ ឱ្យវិល ឬបុកប៉ះនឹងចានកណ្តឹង
ដែលប្រៀបដូចដែលយើងវាយជួង ដើម្បីបន្លឺសម្លេងឡើង។
ប៉ុន្តែ នៅក្នុង យុគ្គសម័យ
បច្ចេកវិទ្យា ទំនើបនេះវិញ គេបាន កែប្រែកណ្តឹងបែបបុរាណ ទាំងនោះឱ្យកាន់តែ
មានការទាក់ទាញ និងមានភាពងាយស្រួលជាងមុន គឺគ្រាន់តែចុចដូចជាស៊ីហ្វ្លេ
ដែលគេប្រើជាមួយម៉ូតូអិញ្ចឹងដែរ ហើយអ្វីដែលពិសេសជាងនោះទៅទៀតនោះ គឺសំលេងរបស់ វា
យើងអាចផ្លាស់ ប្តូរ តាមតែយើងចង់បាន ប្រៀបដូចជា យើងផ្លាស់ប្តួរសម្លេង រោទ៍
របស់ ទូរស័ទ្ទ ដែលយើង ចង់ផ្លាស់ប្តូរ ដាក់សម្លេង ចម្រៀង ម៉េឡូឌី ផ្សេងៗ
អិញ្ចឹងដែរ ហើយជាងនេះទៅទៀត នៅជាប់នឹង ស៊ីហ្វ្លេ នោះក៏មានភ្ជាប់មកជាមួយនូវ អំពូល LED សម្រាប់
បំភ្លឺជាសញ្ញា នៅពេលដែល យើងធ្វើដំណើរពេលយ់ទៀតផង។
Source :
Kickstarter
No comments:
Post a Comment