Thursday, June 19, 2014

ទូរស័ព្ទ ចិនសោះ តែ ធ្វើចរិកឡូយម៉ាបេន (Video)


ថ្មីៗនេះមាន​ក្រុមហ៊ុនចិន​មួយដែលទើបនឹង​ចាប់ផ្តើម​​ដំណើរការ​​ អាជីវកម្ម ទូរស័ព្ទ​ឆ្លាតវៃ ​របស់ខ្លួន​ ដោយទើប​ ចេញ​លក់នូវ​​ ទួរស័ព្ទដៃ​ ដ៏ប្រណិត​ និងទាក់ទាញមួយ ​ម៉ូដែល ​ដែល​ ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ជាខ្លាំងពីសំណាក់​​ មនុស្សជាច្រើន​ផងដែរ ​នោះគឺ ទូរស័ព្ទ OnePlus One [1+]
នេះជាលក្ខណៈទូទៅនៃ OnePlus One [1+]

DISPLAY
Screen                  5.5 inch JDI; 1080p Full HD (1920 x 1080 pixels), 401 PPI; LTPS IPS with TOL; Corning© Gorilla© Glass 3

SYSTEM
CPU                    Qualcomm© Snapdragon™ 801 processor with 2.5GHz Quad-core CPUs
GPU                    Adreno 330, 578MHz
RAM                   3 GB LP-DDR3, 1866MHz
Storage                 16/64 GB eMMC 5.0, available capacity varies
Sensors                Accelerometer, Gyroscope, Proximity and Ambient Light
Battery                 Embedded rechargeable 3100 mAh LiPo battery

CAMERAS
Sensor                13 Megapixel - Sony Exmor IMX 214
Lenses                6 lenses to avoid distortion and color aberration
Flash                   Dual-LED
Aperture               f/2.0
Front Camera    5 Megapixel - Distortion free
Video                4K resolution video with stereo recording Slow Motion: 720p video at 120fps
 For more detail Click here  



អ្វីដែល​ធ្វើឲ្យអ្នកដែលចង់​ប្រើទួរស័ទ្ទនេះនោះ​អន្ទះសាបំផុតនោះគឺ វាមិន​មែនគ្រប់​គ្នាអាចទិញបាន​ងាយៗ នោះទេ​។ ដើម្បីអាចមាន​សិទ្ធិ​ ទិញទួរស័ព្ទនេះបានទាល់តែ​ បានទទួលលិខិតអិញ្ជើញ និង ត្រូវឆ្លងកាត់​ ជាច្រើនដំណាក់កាល​ ទំរាំទទួលបានសិទ្ធិនោះ ។ ចង់ដឹងថាតើដំណាក់កាល​នោះមានអ្វីខ្លះ សូម មើលការណែនាំនៅត្រង់នេះ 

រវាងពីពេលឥឡូវ  រហូតដល់​ថ្ងៃទី២៤ ខមិថុនា  នេះ OnePlus ផ្តល់ឱកាស​ដល់​អ្នកដែលចង់ទិញ ដើម្បី​ឈ្នះ​បានសិទ្ធិ​ ទិញ ទូរស័ព្ទ OnePlus One ពណ៌ខ្មៅ​ ដែលមាន​អង្គចងចាំ​ ទំហំ 64GB  បាន​ ដោយចូលទៅ Click like ​Facebook Page , Following company on Instagram and performing three other Tasks.

នៅពេលដែល កាលបរិច្ឆេទ ​នៃការ​ផ្តលឱកាសនេះ​ ផុតកំណត់​ គឺមានមនុស្សតែ ​២៥០០នាក់ប៉ុណ្នោះ​​ ដែល ​OnePlus នឹងផ្តលសិទ្ធិ ​ ក្នុងការទិញនេះ ដល់​អ្នកដែលមានសំណាង ឈ្នះក្នុងការ​ ដណ្តើមសិទ្ធិ ទិញទូរស័ព្ទនេះ។ រហូតមកដល់ពេល​នេះ​ មានអ្នកបំពេញ សំណើរសុំទិញ ច្រើនជាង ​៣០០.០០០នាក់ហើយ ហើយអ្នកដែលបាន​ បំពេញ​តាម លក្ខណ្ឌដែល​ត្រឹមត្រូវ​ ចំនួន ​៦០.០០០នាក់ នឹងត្រូវបានផ្តល់ឱកាសក្នុងការ​ប្រជែង យកសិទ្ធិទិញ​​ទូរស័ព្ទ ដែលមានចំនួនតែ ២៥០០គ្រឿងតែប៉ុណ្ណោះ។
តើលោកអ្នក​ ចង់បានទូរស័ព្ទនេះមកប្រើដែរទេ? បើសិនជាចង់ សូមចុចត្រង់នេះ ដើម្បីដឹងថាតើត្ រូវធ្វើអ្វីខ្លះ ដើម្បី ចូល រួម ក្នុងការទទួលបានសិទ្ធិ​ទិញទូរស័ព្ទនេះ

ដើម្បីឱ្យកាន់តែច្បាស់ ​សូមទស្សនា វិដឺអូខាងក្រោម៖



No comments:

Post a Comment