Monday, June 16, 2014

ស្នើសុំរៀបការ​ ខណៈពេលមើលបាល់ទាត់ពិភពលោក (Video)

NATAL, Brazil, World Cup 2014.
ខណៈពេល​ដែល​ភាពរីករាយ​របស់អ្នកគាំទ្រ​នៃ​ក្រុម បាល់ទាត់​ អាមេរិក ដែលឈ្នះ ២ ទល់នឹង ១ លើ​ ក្រុម​ហ្គាណា ​នោះ គូស្នេហ៍មួយគូ​ បាន​បង្កើត​នូវ ព្រឹត្តិការ ​ដ៏គួរឲ្យរំភើប​សម្រាប់ជីវិត​ស្នេហា ​របស់ពួកគេនៅ​ពេលនោះផងដែរ​។

Jennifer Buzan ​ជាអ្នក​គាំទ្រ​ក្រុមបាល់ទាត់ របស់អាមេរិក​ ត្រូវបានមិត្តប្រុស​របស់នាង​ Nick Brusich​ លុតជង្គង់ ស្នើសុំរៀបការ ខណៈដែល​ អ្នកគាំទ្រគ្រប់​គ្នាកំពុងតែ​ស្រែកហ៊ោ ពេលក្រុមបាល់ទាត់​របស់​គេបាន ស៊ុតបាល់បញ្ចូលទីគួប្រកួតរបស់ខ្លួន។ ការស្នើសុំនេះបានធ្វើឲ្យ​នាងរំភើបយ៉ាងខ្លាំង​ហើយនាង​ក៏បានយល់ព្រមនូវ​សំណើរបស់​ របស់ Brusich, ហើយ​ជាមួយគ្នានោះដែរអ្នកគាំទ្រដែលនៅជុំវិញនោះ​ក៏បាន​ ស្រែក​​​ហ៊ោ​ហាក់ដូចជា​ការ​​ជូនពរដល់ពួកគេទាំងពីរនផងដែរ។

ចង់ដឹងថាតើរឿងរ៉ាវនោះវាកើតឡើង​យ៉ាងណានោះ សូមទស្សនា វីដឺអូខាងក្រោម​៖





ប្រភព ពី Yahoo

No comments:

Post a Comment