Tuesday, June 24, 2014

ហែកគុក បានហើយ (Video)

ការទន្ទឹង​ រងចាំ​ របស់ អ្នកប្រើប្រាស់​​ iOS 7.1.1 ឥឡូវនេះបាន​ មកដល់ហើយ ។
ខណៈពេលដែល​ iOS 8 Beta Version ត្រូវបានដាក់ឱ្យដំណើរការ ​សម្រាប់អ្នកប្រើប្រាស់​ មួយចំនួន ​និងមានភ្ជាប់​ ស្រាប់មក​ ជាមួយនូវ​​ ពុម្ពអក្សរខ្មែរ​ ផងនោះ អ្នកប្រើប្រាស់ ​iOS 7.1.1​ នៅតែមិនអាច​ អាន នឹងសរសេរ​ អក្សរខ្មែរបាននៅឡើយ និង បានធ្វើឱ្យពួកគេ ​រងចាំយ៉ាងអន្ទះសា នូវការ ដាក់ឱ្យ ​ដំណើរការនូវ​ កម្មវិធី បំបែកគុក (JailBreak) ពីសំណាក់ ក្រុម អ្នកជំនាញបំបែក​ សិទ្ធិ Admin ​ដែល  តែងតែ​ ដាក់ឱ្យ​ ទាញយក​ បន្ទាប់ពី​ ជំនាន់ ​របស់ iOS និមួយៗ ចេញឱ្យដំណើរការ មិនបានយួរ​ប៉ុន្មាន​​ ផងនោះ ប៉ុន្តែ​ចំពោះ​ iOS 7.1.1 ហាក់ដូចជា​ យូរជាងជំនាន់ ផ្សេងៗទៀត​ ទម្រាំមាន​ ការដាក់ឱ្យ​ ទាញយក​ នូវកម្មវិធី JailBreak ពីក្រុមអ្នកជំនាញ ព្រោះ iOS ជំនាន់​បន្ទាប់​ បាន ចេញ​ហើយ​ តែគ្រាន់តែមិនទាន់ត់ផ្លូវការ ។

នៅទីបំផុត​  ការទទន្ទឹង ​រងចាំង​ របស់គេបាន​ មកដល់ហើយ ដោយកាល ​ពី​យប់ម្សិលមិញ (23-Jun-2014) ក្រុមអ្នកជំនាញ PanGuTeam បានដាក់ចេញនូវ កម្មវិធីដែល​អាច JailBreak iOS7.1.1 ដល់អ្នកដែល​ កំពុងរងចាំទូទាំងពិភពលោក​ ទាញយកនិង ធ្វើការបំបើកសិទ្ធ Admin បាន​ហើយ គឺ  PanGu 1.0

ចង់ដឹងថាតើត្រូវ JailBreak យ៉ាងម៉េចនោះ សូមទស្សនាវិដឺអូខាងក្រោម៖



សូមចុចត្រង់នេះ ដើម្បីទៅទាញយក  PanGu 1.0 ដែលមានទាំងសម្រាប់ Windows និង Mac

Source : Jailbreakiosx

No comments:

Post a Comment