ប្តីប្រពន្ធ ជនជាតិ អាមេរិកាំង - Marcella និង Ralph Bracamonte ដែលរស់នៅUPLANDរដ្ឋCalifornia បានស្វែងរកអ្នកមើលថែក្មេងដើម្បីឲ្យជួយមើលថែកូនរបស់គាត់ដែលមាន កូនស្រីម្នាក់ និង ប្រុស ២នាក់តាមរយៈ គេហទំព័រ ស្វែងរក ការងារមួយ(Craigslist) ក្រោយមក ក៏រកបានស្ត្រីម្នាក់ ឈ្មោះ Diane Strettonឱ្យចូលមក ធ្វើការងារ ជាមេះដោះ នៅក្នុងផ្ទះរបស់គាត់។ បន្ទាប់ពីចូលធ្វើការ បានពីរ បីសប្តាហ៍ក្រោយមកស្រាប់តែស្រីដែលជាមេដោះ Stretton នោះនៅតែក្នុង បន្ទប់លែងធ្វើការអ្វីទាំងអស់។ Bracamonte ដែលជាប្តី បាននិយាយថា “យើងត្រូវការជួលអ្នកដែលអាចជឿទុកចិត្តបានដើម្បីឱ្យនៅជួយមើលថែកូនៗ របស់ពួកយើង។ នៅពេលដែលគាត់មិនបានធ្វើការទៅតាមការស្នើសុំ យើងក៏បានផ្តល់ឱកាសឱ្យគាត់ច្រើនដងហើយ បន្ទាប់មកយើងបានសម្រេចចិត្តសរសេរជាលិខិតមួយជាការផ្តលឱកាសដល់គាត់ជាចុងក្រោយ ដោយប្រាប់អំពីអ្វីដែលជាការរំពឹងរបស់ពួកយើង”។
ជំនួសឱ្យការយល់ព្រមទៅនឹងលក្ខខណ្ឌឬការផ្លាស់ប្តូរដោយរើចេញពីផ្ទះរបស់ពួកគេStretton បានបដិសេធជាមួយនឹងកិច្ចព្រមព្រៀងរបស់គាត់ដែលបាន ធ្វើឡើងនៅពេលចូលធ្វើការជាមេដោះនោះ ហើយថែមទាំងទាមទារ និងគំរាមប្តឹង Bracamontes អំពីការប្រើហឹង្សាដល់ជនជរាពិការ និងការបញ្ឈប់ការងារដោយខុច្បាប់។
Bracamontes ក៏បានបាន រាយការណ៍រឿងនេះ ប្រាប់ប៉ូលីសរួចហើយ តែត្រូវការ មានដីការពីតុលាការ ទើបអាចឱ្យ Stretton ចេញពីផ្ទះគាត់បាន។គ្រូសានេះបានរៀបចំឯកសារ ធ្វើការស្នើសុំដើម្បី ចាក់សោឃុំ Strettonនៅក្នុងបន្ទប់ ឬហាមិនឱ្យគាត់ចូលផ្ទះ ប៉ុន្តែត្រូវបានចៅក្រមបដិសេធ ព្រោះថាបើគេហ៊ានធ្វើបែបនេះវាខុសនឹងនិតិវិធីនៃច្បាប់ ហើយពួកគេអាចប្រឈមនឹងការខាត់បង់ រាប់ម៉ឺនដុល្លា ឬអាចបាត់បង់ទាំងផ្ទះនេះផងក៏ថាបានដែរ។
Marcella Bracamonte ថាទោះបីជាយើងបានធ្វើកិច្ចសន្យាថាគេត្រូវតែចេញក្នុងករណីខុសឈ្គងណាមួយហើយក៏ដោយ តែបើសិនជាគេបដិសធមិនព្រមចេញ យើងក៏មិនអាចដេញគេឱ្យចេញភ្លាមៗបានដែរ គឺយើងត្រូវ ចំណាយពេលដើម្បីធ្វើទៅតាមនិតិវិធី។ ដូច្នេះហើយសូមប្រុងប្រយ័ត្ន ក្នុងការអនុញ្ញាតិឱ្យអ្នកណាម្នាក់មករស់នៅក្នុងផ្ទះរបស់យើង ព្រោះរឿងបែបនេះអាចនឹងកើតមាន។
គាត់បាន់ប្រាប់ទៀតថា បែបនេះ វាហាក់ដូចជាអ្នករស់នៅជាមួយសត្រូវអញ្ចឹងដែរ។
ហើយនៅពេលនេះក្មេងៗ ត្រូវឱ្យគេងនៅបន្ទប់ផ្សេងដែលចាក់សោផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការ ទទួលយកអ្នកណាម្នាក់ឱ្យមកធ្វើការងារក្នុងផ្ទះ?
ប្រែសម្រួលចេញពី៖ ABC