Monday, August 18, 2014

ល្បែងកម្សាន្ត របស់ មហាសេដ្ឋី ពិភពលោក

ពេលថ្មីៗ ​នេះ នៅតាមបណ្តា ​បណ្តាញសង្គមនានា បានចែករំលែក​ នូវវីដឺអូ ​របស់ មហាសេដ្ឋី​ ពិភពលោក មួយចំនួនដែលធ្វើការប្រកួត ប្រជែងគ្នាតាមរយៈល្បែងមួយដែលហៅថា "ការប្រកួត ធុងទឹកក" ឬ "Ice Bucket Challenge" ដែលល្បែងនេះ គឺគេត្រូវយក ទឹកកកដាក់ក្នុងធុង ហើយ​យក​មក​ស្រោច​ពីលើ ដោយ ខ្លួនឯង ឬឱ្យអ្នកណាម្នាក់ស្រោយឱ្យ ឬក៏វិធីផ្សេងៗទៀត ដោយធ្វើយ៉ាងម៉េច​ឱ្យ​ ទិកកកដែល​ ដាក់ក្នុងធុងនោះស្រោច លើអ្នកដែលលេងនោះ ហើយមុននឹងស្រោចនោះ អ្នកដែលលេងនោះដែរ គឺត្រូវ ប្រកាស់ ឈ្មោះអ្នកដែលខ្លួនចង់ប្រកួតចំនួន៣ នាក់​ ដើម្បីចូលេងដូចខ្លួនដែរ បើតាម​ វិដេអូដែលបង្ហាញខាងក្រោម គឺអ្នកដែលគេប្រកាស់ឈ្មោះដើម្បីធ្វើការ ប្រកួត នោះ គឺតម្រូវ​ ឱ្យ ធ្វើការស្រោចទឹកកក នេះ មិនឱ្យលើសពី ២៤ម៉ោង បើសិនអ្នកនោះមិន​ ធ្វើការស្រោចទឹកកក ទេ គឺគេនឹងចាត់ទុកថា អ្នកនោះ ជាអ្នកដែលចាញ់ក្នុងការប្រកួតល្បែងនេះ។

ចង់ដឹងថា​ ល្បែងនោះគេលេងយ៉ាងណានោះសូមទស្សនា វិដែអូដូចខាងក្រោម​៖
Mark Zuckerberg CEO ក្រុមហ៊ុន Facebook



Bill Gates, CEO ក្រុមហ៊ុន Microsoft ត្រូវបានស្នើសុំប្រកួតដោយ Mark Zuckerberg


Tim Cook, CEO របស់ក្រុមហ៊ុន Apple


Jeff Bezos, CEO របស់ក្រុមហ៊ុន Amazon


នៅមានេះវីដឺអូជាច្រើនទៀតដែល មនុស្សល្បីៗ បានចូលរួមលេងល្បែងនេះ។

តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះល្បែងបែបនេះ?

Tuesday, August 12, 2014

តើពិតជាមាន មនុស្សរស់នៅក្រោមបាទសមុទ្ទមែនឬ?

តើ​វា​ជា​រឿង​ពិត​ទេ ដែលមាន​មនុស្ស “​រស់​” ក្រោម​បាត​មហាសមុទ្រ​នោះ ?

​ថ្មីៗ​នេះ រូបភាព​ជាច្រើន បាន​ស្តែងឡើង​នូវ​ជីវិត​របស់​មនុស្ស​នៅក្រោម​បាតសមុទ្រ ដោយមាន​សកម្មភាព​ផ្សេងៗ ជា​អា​រិ៍ៈ អាន​សៀវភៅ ធ្វើការ ដេក បូក​បន្ថែម​នូវ​វត្តមាន​នៃ​ដប​ស្រា ។​ល​។ កំពុង​អង្រួន​សាធារណៈមតិ​នៅ​ប្រទេស​ចិន ។​

​ពល​នា​សាទ​ជាច្រើន​ចាត់ទុកថា ក្នុង​ជម្រៅ​ដ៏​សែន​ជ្រៅ​នៃ​មហាសាគរ នៅ​បន្ត​ភាព​សភាវៈ​រស់​ដូច​មនុស្ស ។ ប៉ុន្តែ ពួកគេ​ពុំមែន​ជា​មនុស្ស​សម័យ​ទំនើប​បច្ចុប្បន្ន​ទេ តែ​គឺជា​អម្បូរ​មនុស្ស​មាន​តាំងពី​ជំនាន់​បុរេប្រវត្តិ ឬ ក៏​មនុស្ស​ក្រៅ​ភព តែ​រស់នៅ​បាតសមុទ្រ ។​

​មានរឿង​១​ដំណាល​តៗ​គ្នា​ថា ក្នុង​វប្បធម៌​ចិន និទាន​អំពី​ជីវិត​អាថ៌កំបាំង​របស់​បុរស​ចម្លែក​ម្នាក់ រស់នៅ​ក្រោម​បាត​មហាសាគរ​អា​ត្ល​ង់​ទិ​ក ។ គាត់​ថែមទាំង​បាន​សាង​នូវ​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នៅ​បាតសមុទ្រ ហើយ​មាន​មនុស្ស​រស់នៅ​ជាមួយ​យ៉ាងច្រើន​កុះករ ។ មនុស្ស​ទាំងនោះ​រស់នៅ​សុខដុម​រុម​នា ជាមួយ​សភាវៈ​សមុទ្រ​ដទៃទៀត ។ ប៉ុន្តែ មាន​អំឡុងពេល​មួយ​នោះ មនុស្ស​មួយចំនួន​ទទួល​អារម្មណ៍​ឯកោ​នៅក្រោម​បាតសមុទ្រ ហើយក៏​ឡើងមក​លើ​ផ្ទៃ​ឆ្នេរសមុទ្រ ដើម្បី​ស្វែងរក​ជីវភាព​ថ្មី​មួយទៀត ។​

​មកទល់ពេលនេះ ពុំទាន់​មាន​អ្នកជំនាញការ​ណា​ម្នាក់ បកស្រាយ​ពី​រឿង “​រាលដាល​លើ​អ៊ី​ន​ធើរ​ណេ​ត​” គួរ​ឲ្យ​វិលក្បុង​នេះ​នៅឡើយ​ទេ ខណៈពេល​អ្នកខ្លះ​ថា ក៏​ជា​ពិព័រណ៍​ត្រូវបាន​រៀបចំ​យ៉ាង​ប៉ិនប្រសប់ បោក​បញ្ឆោត​អ្នកទស្សនា​ប៉ុណ្ណោះ ។​

ខាងក្រោម​ជា​រូបភាព​ស្តែង​ពី​រឿង​ទាំងនេះ







ប្រភព៖ KSN-News

Friday, August 8, 2014

លីរីប៊ដ សម្លេង ក៏អស់ទាស់ សម្រស់ក៏មិនធម្មតា


លីរីប៊ដ (Lyrebird) គឺជា ​ប្រភេទបក្សី​ មួយប្រភេទ  ដែលមាននៅ ​ប្រទេសអូស្រ្តាលី, ហើយអ្វី ​ដែលគួរ ​ឱ្យកត់សម្គាល់បំផុត​ នៃបក្សីនេះ ​គឺ ដោយសា​ វាមាន​ សមត្ថភាព ​អស្ចារ្យ​ ក្នុង ​ការ ​ធ្វើ ​តម្រាប់ ​តាម ​សំឡេង ​ធម្មជាតិ ​ និងសំលេងផ្សេងៗ ​ នៅក្នុង ​បរិស្ថាន ជំវិញ ខ្លួនរបស់វា ។​ មួយវិញទៀតនោះ  ​គឺ ​វា ​មាន ​រូបរាង ​ស្រស់ស្អាត ​និង ​ភាព ​ទាក់ទាញ ​នៃ ​កន្ទុយ ​ដ៏ធំ ​របស់វា។

ចង់ដឹងថាបក្សីនេះមានសមត្ថភាពយ៉ាងណានោះសូមទស្សនា និងស្តាបនូវឃ្លីប ខាងក្រោម៖




Thursday, August 7, 2014

អូបាម៉ា បានអនុញ្ញាតលើការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ាក់


លោកប្រធានាធិបតី​ បារ៉ាក់អូបាម៉ា​ បានប្រកាស ​ពីយប់ ​ថ្ងៃព្រហស្បតិ៍ ​ថា​បាន​អនុញ្ញាត ​ឱ្យ​យោធា​ ​របស់សហរដ្ឋអាមេរិក​ ​ចាប់ផ្តើម​ ការវាយប្រហារ​ តាមអាកាស ទៅលើ​ គោលដៅ ​នៃប្រទេស​​ អ៊ីរ៉ាក់ ​ប្រសិនបើ ​មានការចាំបាច់​ ដើម្បីការពារ ​ពលរដ្ឋអាមេរិក​​ ពីពួកសកម្មប្រយុទ្ធ ​អ៊ីស្លាម នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់  ដែលបាន ​គំរាម ​ទៅសហរដ្ឋអាមេរិក​ ចំពោះការចូលរួម​ ផ្នែកយោធា ​នៅក្នុងសង្គ្រាម ​និកាយ ​ជាយូរមកហើយ លើប្រទេសនេះ។

លោកក៏បាន ​​ ឱ្យដឹង ​ ​ទៀតថា​ យោធាអាមេរិក ​បានត្រៀមរួចជាស្រេច​​ នូវ​ ជំនួយ​មនុស្សធម៌ សម្រាប់ទម្លាក់ ជួយដល់ជនជាតិ​ ដែលកាន់សាសនា ភាគតិច ដែលស្ថិតក្រោម ​ការឡោមព័ទ្ធ​ ដោយក្រុមប៉ះបោ។ 

លោកបានថ្លែងពីសេតវិមានថា "​ អាមេរិក មកថ្ងៃនេះ គឺដើម្បីជួយ " ។

សេចក្តីប្រកាសនេះ ​​បានឆ្លុះបញ្ចាំង ​ពីការ លូកដៃរបស់ ​អាមេរិកទៅក្នុង​ ប្រទេសអ៊ីរ៉ាក់ ​ចាប់តាំង​ពី​ ការ ​ដកកងទ័ព ​របស់​ អាមេរិកកាលពី ​ចុងឆ្នាំ២០១១ បន្ទាប់ពី សង្គ្រាមនៅក្នុងប្រទេសនេះជិតមួយទស្សវត្ស។

លោកអូបាម៉ា ​បានបញ្ជាក់ថា​ ​ ជំនួយមនុស្សធម៌ទាំងនេះ ​ត្រូវបានធ្វើឡើង​តាមសំណើរបស់រដ្ឋាភិបាល ​អ៊ីរ៉ាក់ ​ដែលបានស្នើរសុំ​។
ហើយ ម្ហូបអាហារ ​និង ​ទឹកត្រូវបាន ​គេបញ្ជូនទៅ​ ​ជួយដល់ ជន យ៉ាហ្សីឌីស(Yazidis)រាប់ម៉ឺននាក់ ​ដែលជាប់ ​នៅលើ​ភ្នំមួយដោយ មិនមានម្ហូបអាហារនិងទឹកនៅទីនោះ ។

យ៉ាហ្សីឌីស​ (Yazidis) គឺជាអ្នក ដែល​ កាន់ជាសាសនា​​ បុរាណមួយ​ ដោយមានទំនាក់ទំនងទៅនឹង​ សាសនា Zoroastrianism,បាន ភៀសខ្លួន ​ពីលំនៅដ្ឋាន ​របស់ពួកគេ​ បន្ទាប់ពីក្រុម ​រដ្ឋអ៊ីស្លាម​ បានចេញ ​ឱសានវាទ​ មួយដើម្បីបម្លែង​ ទៅជាសាសនា​ អ៊ីស្លាម ហើយ​ ពួកគេ​ មានជម្រើសចំនួនបី​ ក្នុងបញ្ហានេះ គឺ ត្រូវបង់ប្រាក់ពិន័យ ​ខាងសាសនា, រតគេចចេញពី ​លំនៅដ្ឋាន ឬក៏ត្រូវប្រឈមមុខ ​នឹងការស្លាប់របស់ពួកគេ។

លោកក្នុងនាមជា ប្រធានាធិបតី បានទទួលស្គាល់ថា ​ សកម្មភាព ​នៃការដាក់​ កំលាំង​ យោធាទៅក្នុង ​ប្រទេសអ៊ីរ៉ាក់ ​សាជាថ្មីនេះ ​អាចជាក្តីបារម្ភ​ ដល់ជនជាអាមេរិក ជាច្រើនផងដែរ។​ ​ លោកបានប្តេជ្ញា ​ជាថ្មីថា ​នឹង ​មិនឱ្យ​ មានការ​ ដាក់កងទ័ព ​ប្រយុទ្ធរបស់​ អាមេរិក ​មកវិញ ​នៅលើទឹកដីប្រទេស ​អ៊ីរ៉ាក់ និងបាន​ និយាយថា​ នឹង​មិនមាន ​ដំណោះស្រាយយោធារបស់សហរដ្ឋអាមេរិក ណាមួយ​  លើវិបត្តិនៅប្រទេនេះទៀតទេ។

លោកអូបាម៉ាបានថ្លែងថា: "ក្នុងនាមជាអគ្គមេបញ្ជាការ ខ្ញុំនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិច លូកដៃប្រយុទ្ធក្នុងសង្គ្រាមថ្មីមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ទេ"។

Source: ABC7

Sunday, July 27, 2014

លោកស្រី ពុង ឈី​វ​ហ្កេ​ក ជា​បេក្ខភាព​ទី​៩ សម្រាប់​សមាជិក​គ.ជ.ប.


ភ្នំពេញ: រក​ឃើញ​ហើយ បេក្ខភាព​ទី​៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(​គ.ជ.ប.) ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គ.ជ.ប.​។ នោះ​គឺ​គ្មាន​នរណា ក្រៅ​ពី​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រធាន​អង្គការ​សិទ្ធិមនុស្ស លីកាដូ នោះ​ឡើយ​។ ប៉ុន្តែ​ដំណឹង​ផ្លូវការ នឹង​ត្រូវ​លោកស្រី ពុង ឈី​វ​ហ្កេ​ក ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កក្កដា​។​

​បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨​កក្កដា​នេះ នៅ​វិមាន​រដ្ឋ​សភា សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា បេក្ខភាព​គ.ជ.ប. ទី​៩ គឺ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​ហើយ តែ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ ដោយ​រង់ចាំ​សា​ម៉ី​ខ្លួន ឆ្លើយតប​ជា​ផ្លូវការ​សិន​។​

​ប៉ុន្មាន​នាទី​ក្រោយមក លោកស្រី ពុង ឈី​វ​ហ្កេ​ក បានឲ្យដឹងថា លោកស្រី កំពុង​តែ​រៀបចំ​លិខិត​ឆ្លើយតប​ទៅកាន់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨​កក្កដា​នេះ​។ នៅ​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៨​កក្កដា​នេះ លោកស្រី ក៏​បាន​កោះប្រជុំ​សមាជិក​ថ្នាក់ដឹកនាំ​អង្គការ​លីកាដូ របស់​លោកស្រី​ផងដែរ​។ 

​យ៉ាងណាក៏ដោយ លោកស្រីបាន​អះអាង​ថា ដំណឹង​ផ្លូវការ នៃ​ការទទួលយក​បេក្ខភាព​របស់​លោកស្រី ជា​សមាជិក​ទី​៩ របស់​គ.ជ.ប. នឹង​ត្រូវ​លោកស្រី ប្រកាស​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩​កក្កដា​។​

​ជា​ការកត់សម្គាល់ លោកស្រី ពុង ឈី​វ​ហ្កេ​ក និង​ក្រុមគ្រួសារ ធ្លាប់បាន​ចូលរួម​ក្នុង​ការរៀបចំ​កិច្ច​ចរចា ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​​៕​

Source: CEN

Thursday, July 17, 2014

យន្តហោះ ម៉ាឡេស៊ី អ៊ែឡាញ 777 មួយទៀតហើយដែលជួបគ្រោះថា្នក់

ជើងហោះហើរ MH17 របស់ក្រុមអាកាចរណ៍ម៉ាឡេស៊ី៧៧៧ ផ្ទុកអ្នកដំណើរ អាកាសយានិក និងអ្នកបម្រើលើយន្តហោះ សរុប ២៩៥នាក់ ហោះពីទីក្រុងអាំស្ទ័រដាម ទៅកូឡាឡាំពួ បានធ្លាក់នៅក្នុងចាលមួយ នៅភាគខាងកើត ប្រទេសអ៊ុយ ក្រែន ជាប់ព្រំដែន និងប្រទេសរុស្ស៊ី នៅយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ នេះបើតាមព័ត៌មាន ស្កាយញូវ ចេញផ្សាយ នៅរសៀល ថ្ងៃទី១៧ ខែកក្កដានេះ។
មន្រ្តីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា អ្នកដំណើរលើយន្តហោះ ២៨០នាក់ បូករួមនិងអាកាសយានិក និង អ្នកបម្រើលើយន្តហោះ ១៥នាក់ផ្សេងទៀត បានស្លាប់ បាត់បង់ជីវិត ទាំងអស់។
ចំពោះមូលហេតុ នៃការធ្លាក់នេះ ត្រូវបានព័ត៌មានរាយការណ៍ថា បណ្តាលមកពីក្រុមឧទ្ទាមទាម ទារបំបែករដ្ឋ គឺជាអ្នកបាញ់ ទម្លាក់។ តែការចោទប្រកាន់នេះ ត្រូវបានមេដឹកនាំក្រុមទាមទារបំបែក រដ្ឋ ច្រានចោលភ្លាមៗ។
ដោយឡែក BBC វិញ បានចេញផ្សាយភ្លាមៗថា ជើងហោះហើរ MH17 របស់ម៉ាឡេស៊ីនេះ បានចេញដំណើរពី ប្រទេស ហូឡង់ ឆ្ពោះទៅកាន់ម៉ាឡេស៊ី ហើយបានដាច់ការទាក់ទង នៅក្នុង ប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេស រុស្ស៊ី ពោលគឺនៅចម្ងាយ ប្រមាណជា ៥០គីឡូម៉ែត្រទៀត ចូលដល់ដែនអាកាស របស់រុស្ស៊ី៕










Source: FPM and Dailymail

Thursday, July 3, 2014

តោ ជាប់ក្បាលក្នុងគូទក្របី ដូចរឿងសុភាទន្សាយ(Video)

កាលនៅក្មេង ខ្ញុំធ្លាប់តែលស្តាប់រឿងសុភាទន្សាយ ដែលបានជាប់នៅក្នុងពោះក្របីស្លាប់ដែលត្រូវបានត្មាត ចោះស៊ីលុងអស់គ្រឿងក្នុង ហើយសុភាទន្សាយបក៏ចង់ដឹង និង បានចូលតាមគូទសពក្របី​ដែលត្មាតចោះនោះ ទៅមើលខាងក្នុងពោះក្របីនោះ​ ថាតើមានអ្វីប្លែកក្នុងនោះ នៅ​ឭខណៈដែលសុភាទន្សាយ លូនចូលទៅនោះ​ ស្បែកបាត់រន្ធគូទក្របីត្មាតចោះនោះ ទន់ៗល្មម នឹងលូនចូល មិនតិងប៉ុន្មានទេ។ ពេលចូលទៅ  ដល់ក្នុងនោះសុភាទន្សាយ រវល់តែនៅវិភាគទៅលើផ្នែកខាងក្នុងនៃព្រោះក្របីនោះ បានរាងយូរបន្តិច ក៏ចង់  ចេញមកក្រៅវិញ ពេលនោះស្រាប់តែ​ចេញ  អត់រួច ព្រោះ​ក្របីដែលងាប់ត្រូវត្មាតចោះនោះ​ វាដួលស្លាប់  នៅកណ្តាលថ្ងៃ ហើយបានធ្វើឱ្យស្បែរន្ធគូទក្របីត្មាតចោះនោះ រួមតូច ហើយលែងទន់ដូចកាលពេលចូលនោះ​ដែរ គឺ វាឡើងរឹង ដែលធ្វើឱ្យទន្សាយចេញមកក្រៅមិនរួច។ ប៉ុន្តែដោយសុភាទន្សាយនោះ គឺជា​ សត្វឆ្លាតដែរនោះ នៅពេលឮមានត់អ្នកភូមិដើរមកក្បែរនឹងលាន់មាត់អំពីក្របីដែលស្លាប់នោះ​ ទន្សាយក៏ស្រែកពីក្នុងពោះ  ក្របីនោះមកថា   បើចង់ឱ្យក្របីនេះរស់វិញ យកទឹកមកស្រោចគូទ​ ក្របីនេះទៅវានឹងរស់ឡើងវិញហើយ ឮដូច្នោះ អ្នកភូមិក៏ខំដងទឹក មកស្រោចគូទក្របីនោះមែន​ហើយធ្វើឱ្យស្បែកគូទក្របីនោះទន់ហើយទន្សាយ​ អាចត្បុលចេញមកក្រៅវិញបាន រួចជីវិតទៅ............



ខាងលើនេះគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះមានរឿពិតមួយដែលកើតឡើងជាមួយសត្វតោវិញម្តង។ រឿងរាវនេះបានកើតឡើងនៅក្នុងឩទ្យានជាតិ​ Kruger ប្រទេសអាហ្វ្រិក ខាងត្បួង ដោយមានកូនតោមួយក្បាល កំពុងលុងស៊ីសាច់ក្របីដែលមេរបស់វាប្រម៉ាញ់បាននោះ ក៏ស្រាប់តែ ជាប់ក្បាល​ របស់វា​ នឹងគូទ​ ក្របី ដកចេញ​ មិនបានដែរ។

ចង់ដឹងថាវាមានសកម្មភាពបែបណានោះសូមទស្សានវីដឺអូខាងក្រោម៖


ពិស្តា៖ Mail Online

Tuesday, July 1, 2014

រអិលជើងធ្លាក់ពីលើដំបូលការដ្ឋាន ជង់នឹងដែក ធ្លាយសុះ

ក្មេងស្រីជនជាតិឥណ្ឌា អាយុ17ឆ្នាំ ម្នាក់បានរអិលជើងធ្លាក់ចុះពីដំបូលនៃការដ្ឋានសំណង់មួយកន្លែង ហើយបានជង់ នឹងដែកសសៃសម្រាប់ចាក់គ្រឹះចំនួន៣ដើម ធ្លាយពីម្ខាងទៅម្ខាងត្រង់ត្រគៀក និងចង្កេះគួរឱ្យស្រៀវ ។



 ហេតុការនេះបានកើតឡើងនៅតំបន Bihar​ ភាគឦសាន នៃប្រទេសឥណ្ឌា ហើយភ្លាមៗនោះ​ ក្រុមសង្គ្រោះបន្ទាន់ ​ក៏បានមកដល់ និងធ្វើការជួយសង្គ្រោះនាងនៅទីនោះ ប៉ុន្តែការជួយសង្គ្រោះនៅនឹងកន្លែងរយៈពេល ប្រហែលជា១០ម៉ោង នៅតែមិនអាចដកដែកនោះចេញបាន ទើបគេកាត់ដែកទាំង៣សសៃនោះ តែម្តង ហើយបន្ទាប់មករថយន្តសង្គ្រោះ ​បានបញ្ជូននាងទៅកាន មន្ទីរពេទ្យ Ruban Patilputra Hospital នៅ Patna។​ ក្មេងស្រីនោះបានរស់រានមានជីវិត បន្ទាប់ពីបានទទួលការវះកាត់អស់រយៈពេល ​មួយយ៉ាងយូរ គឺ៥ម៉ោងដើម្បីដកយកដែកនោះចេញ។ 


ប្រភព៖ Dailymail

Friday, June 27, 2014

មេដោះ លែងមើលក្មេងហើយ ធ្វើឱ្យម្ចាស់ផ្ទះ ឈឺក្បាលទៀត

ប្តីប្រពន្ធ​ ជនជាតិ អាមេរិកាំង ​- ​Marcella​ និង ​Ralph Bracamonte ដែលរស់នៅ​UPLAND​​រដ្ឋCalifornia បាន​​ស្វែងរក​អ្នកមើលថែក្មេង​ដើម្បីឲ្យជួ​យ​មើលថែកូនរបស់គាត់​ដែលមាន ​កូនស្រីម្នាក់ និង ​ប្រុស ​២នាក់​​​តាមរយៈ​ គេហទំព័រ​ ស្វែងរក ​ការងារមួយ(Craigslist) ក្រោយមក​ ក៏រកបាន​ស្ត្រីម្នាក់ ឈ្មោះ Diane Stretton​ឱ្យចូលមក​ ធ្វើការងារ​ ជាមេះដោះ ​នៅក្នុងផ្ទះ​​របស់គាត់។​ បន្ទាប់ពីចូលធ្វើការ ​បានពីរ បីសប្តាហ៍ក្រោយមកស្រាប់តែស្រីដែលជាមេដោះ Stretton នោះ​នៅតែក្នុង ​បន្ទប់​លែង​ធ្វើការ​អ្វី​ទាំងអស់។ Bracamonte ដែលជាប្តី បាននិយាយថា “យើងត្រូវការជួល​អ្នកដែលអាចជឿទុកចិត្ត​បានដើម្បីឱ្យនៅជួយមើលថែកូនៗ របស់ពួកយើង។ នៅពេលដែល​គាត់មិនបានធ្វើការ​ទៅតាមការស្នើសុំ​ យើងក៏បាន​ផ្តល់ឱកាសឱ្យគា​ត់ច្រើនដងហើយ ​បន្ទាប់មក​យើងបាន​សម្រេចចិត្ត​សរសេរ​ជាលិខិតមួយ​ជាការ​ផ្តល​ឱកាស​ដល់គាត់​ជាចុងក្រោយ​ ដោយប្រាប់​អំពីអ្វី​ដែលជា​ការរំពឹង​របស់​ពួកយើង”។




ជំនួសឱ្យការយល់ព្រម​ទៅនឹងលក្ខខណ្ឌ​ឬ​ការផ្លាស់ប្តូរ​ដោយរើចេញ​ពីផ្ទះ​របស់​ពួកគេ​​Stretton បានបដិសេធ​ជាមួយនឹង​កិច្ចព្រមព្រៀង​របស់គាត់​ដែលបាន​ ​ធ្វើឡើង​នៅពេល​ចូលធ្វើការ​ជាមេដោះនោះ​ ហើយថែមទាំងទាមទារ និងគំរាមប្តឹង Bracamontes អំពីការ​ប្រើហឹង្សា​ដល់ជន​ជរា​ពិការ និង​ការបញ្ឈប់ការងារ​ដោយខុច្បាប់។


Bracamontes ក៏បានបាន​ រាយការណ៍រឿងនេះ ​ប្រាប់ប៉ូលីសរួចហើយ​ តែត្រូវការ​ មានដីការពីតុលាការ​ ទើបអាចឱ្យ​ Stretton   ចេញពីផ្ទះគាត់បាន។​គ្រូសានេះ​បានរៀបចំ​ឯកសារ ​ធ្វើការស្នើសុំដើម្បី ​ចាក់សោឃុំ ​Stretton​នៅក្នុងបន្ទប់ ឬហាមិនឱ្យគាត់​ចូលផ្ទះ​ ប៉ុន្តែត្រូវបាន​ចៅក្រមប​ដិសេធ​ ព្រោះថាបើគេហ៊ាន​ធ្វើបែបនេះ​វាខុសនឹង​និតិវិធីនៃច្បាប់ ហើយពួកគេអាច​ប្រឈមនឹង​ការខាត់បង់ រាប់ម៉ឺនដុល្លា ឬអាច​បាត់បង់ទាំងផ្ទះ​នេះផង​ក៏ថាបានដែរ។


Marcella Bracamonte ថា​ទោះបីជា​យើងបាន​ធ្វើកិច្ចសន្យា​ថាគេត្រូវតែចេញក្​នុងករណីខុសឈ្គង​ណាមួយ​ហើយក៏ដោយ​ តែបើសិនជា​គេបដិសធមិនព្រមចេញ យើងក៏​មិនអាច​ដេញគេ​ឱ្យចេញភ្លាម​ៗ​បានដែរ​ គឺយើងត្រូវ ចំណាយពេល​ដើម្បីធ្វើទៅតាមនិតិវិធី។​ ដូច្នេះហើយ​សូម​ប្រុងប្រយ័ត្ន​ ក្នុងការអនុញ្ញាតិ​ឱ្យអ្នកណាម្នាក់​មករស់នៅ​ក្នុងផ្ទះ​របស់យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ព្រោះរឿង​បែបនេះ​អាចនឹង​កើតមាន។ 

គាត់​បាន់ប្រាប់ទៀតថា បែបនេះ ​វាហាក់​ដូចជា​អ្នករស់នៅ​ជាមួយសត្រូវអញ្ចឹងដែរ។
ហើយ​នៅពេល​នេះក្មេងៗ​ ត្រូវឱ្យគេង​នៅបន្ទប់ផ្សេង​ដែល​ចាក់សោ​ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការ ទទួលយកអ្នកណាម្នាក់ឱ្យមកធ្វើការងារក្នុងផ្ទះ?



ប្រែសម្រួលចេញពី៖ ABC

Thursday, June 26, 2014

សន្លប់ឈរ ព្រោះក្បាល​ត្រូវ​ម៉ាស៊ីន​គៀប​ជាប់​


កម្មករ​រោងចក្រ​តម្បាញ​ជនជាតិ​ចិន​ម្នាក់ បាន​ឈរ​សន្លប់​គួរ​ឲ្យ​រន្ធត់ បន្ទាប់ពី​ក្បាល​របស់គាត់​ត្រូវ​គៀប​ជាប់​នឹង​ម៉ាស៊ីន ។ យ៉ាងណាមិញហេតុការណ៍​នេះ បានកើត​ឡើង​នៅរោងចក្រផលិតមួយ​កន្លែង ស្ថិត​ក្នុង​តំបន់ Wenzhou ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។​

​ក្រោយពី​កម្មករ​រូបនេះ​បាន​ជាប់គាំង​, ក្រុម​សេវាកម្ម​សង្គ្រោះបន្ទាន់ ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​រំដោះ​គាត់ ។​

​នៅពេល​កម្លាំង​ពន្លត់អគ្គីភ័យ​បាន​មកដល់​កន្លែងកើតហេតុ​, ពួកគេ​បានឃើញ​បុរស​នេះ​សន្លប់​ទៅហើយ ប៉ុន្តែ គាត់​ស្ថិតក្នុង​ស្ថានភាព​ឈរ​ធម្មតា ព្រោះ​ក្បាល​គាត់​ត្រូវ​គៀប​ជាប់​ដោយ​ម៉ាស៊ីន ។​

​សូមបញ្ជាក់ថា ពួកគេ​បាន​ប្រើប្រាស់​ឧបករណ៍​ពង្រីក ដើម្បី​គាស់​ផ្នែក​នៃ​ម៉ាស៊ីន ដើម្បី​អាច​ឲ្យ​បុរស​នោះ​មាន​សេរីភាព​វិញ ។​

​ក្រោយពី​រំដោះ​រួចរាល់​, បុរស​នេះ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ហើយ​បច្ចុប្បន្ននេះ ពុំមាន​ព័ត៌មាន​បន្ថែម​អំពី​អគារ​របស់គាត់​ទេ បើទោះបី​គាត់​ដឹងខ្លួន​វិញ ហើយ​បាន​និយាយថា គាត់​មិន​ចងចាំ​ពី​លក្ខណៈ​ដែល​ក្បាល​គាត់​ត្រូវ​ម៉ាស៊ីន​គៀបក៏ដោយ ៕




ចម្លងចេញពី ខ្មែរស្ថាបនា


ទិញភ្លៅមាន់បំពង ពីKFC ស្រាប់តែបានកន្សែងដៃបំពង


Krystal Henderson អាយុ 29ឆ្នាំ បានទិញ អាហារ ពីហាង KFC ដែលមានសាខានៅ Killingworth, Newcastle. សម្រាប់ កូនប្រុសរបស់គាត់ ។

  នៅពេលដែល កូនគាត់ឈ្មោះ Oliver អាយុ ៧ឆ្នាំបាន ខាំញាំដុំភ្លៅមាន់បំពងនោះ ក៏មានអារម្មណ៏ថាដូចជាមានអ្វីរឹងៗ មិនអាចញាំបាន ហើយបានយកមកមើលស្រាប់តែឃើញ នៅក្នុង ម្សៅបំពងនោះ មិនមែនជាសាច់មាន់ តែវាជាកូនកន្សែងពណ៌ខៀវរមូល នៅក្នុងនោះទៅវិញ ។ Oliver ថានឹងឈប់ទៅញាំនៅ KFC  នឹងទៀតហើយ​ បន្ទាប់ពីមានរឿងនេះ​ គាត់លែងឃ្លាន​​ អ្វីទាំអស់ នឹងមិនបានញាំអី អស់ជា​ ច្រើនថ្ងៃផង​ ដែរ។

ក្រោយពីបានដឹងរឿងនេះ ម្ចាស់ហាងនោះបានសុំទោសនិងសងលុយ​ត្រលប់វិញ ​ភ្លាមៗ​ដល់ គាត់ហើយ​ ព្រមទាំង​បាន ផ្តលអាហារមួយពេលដោយឥតគិតថ្លៃ។




ប្រភព៖ MailOnline

សកម្មភាព យុវជន ក្នុងការងារសង្គម​(Video)



Wednesday, June 25, 2014

ស្រលាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ




ឡានបុកម៉ូតូ អូសជាង ៤គម ក៏ឆេះ សុះទាំងពីរ​ (Video)

គ្រោះថ្នាក់នេះកើតឡើងនៅ ភូមិ ស្រែស្ពៃ ​ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម(ត្បួងឃ្មុំ)​​ កាលពី ​ពេល ​គន្លងទៅ 


Tuesday, June 24, 2014

ហែកគុក បានហើយ (Video)

ការទន្ទឹង​ រងចាំ​ របស់ អ្នកប្រើប្រាស់​​ iOS 7.1.1 ឥឡូវនេះបាន​ មកដល់ហើយ ។
ខណៈពេលដែល​ iOS 8 Beta Version ត្រូវបានដាក់ឱ្យដំណើរការ ​សម្រាប់អ្នកប្រើប្រាស់​ មួយចំនួន ​និងមានភ្ជាប់​ ស្រាប់មក​ ជាមួយនូវ​​ ពុម្ពអក្សរខ្មែរ​ ផងនោះ អ្នកប្រើប្រាស់ ​iOS 7.1.1​ នៅតែមិនអាច​ អាន នឹងសរសេរ​ អក្សរខ្មែរបាននៅឡើយ និង បានធ្វើឱ្យពួកគេ ​រងចាំយ៉ាងអន្ទះសា នូវការ ដាក់ឱ្យ ​ដំណើរការនូវ​ កម្មវិធី បំបែកគុក (JailBreak) ពីសំណាក់ ក្រុម អ្នកជំនាញបំបែក​ សិទ្ធិ Admin ​ដែល  តែងតែ​ ដាក់ឱ្យ​ ទាញយក​ បន្ទាប់ពី​ ជំនាន់ ​របស់ iOS និមួយៗ ចេញឱ្យដំណើរការ មិនបានយួរ​ប៉ុន្មាន​​ ផងនោះ ប៉ុន្តែ​ចំពោះ​ iOS 7.1.1 ហាក់ដូចជា​ យូរជាងជំនាន់ ផ្សេងៗទៀត​ ទម្រាំមាន​ ការដាក់ឱ្យ​ ទាញយក​ នូវកម្មវិធី JailBreak ពីក្រុមអ្នកជំនាញ ព្រោះ iOS ជំនាន់​បន្ទាប់​ បាន ចេញ​ហើយ​ តែគ្រាន់តែមិនទាន់ត់ផ្លូវការ ។

នៅទីបំផុត​  ការទទន្ទឹង ​រងចាំង​ របស់គេបាន​ មកដល់ហើយ ដោយកាល ​ពី​យប់ម្សិលមិញ (23-Jun-2014) ក្រុមអ្នកជំនាញ PanGuTeam បានដាក់ចេញនូវ កម្មវិធីដែល​អាច JailBreak iOS7.1.1 ដល់អ្នកដែល​ កំពុងរងចាំទូទាំងពិភពលោក​ ទាញយកនិង ធ្វើការបំបើកសិទ្ធ Admin បាន​ហើយ គឺ  PanGu 1.0

ចង់ដឹងថាតើត្រូវ JailBreak យ៉ាងម៉េចនោះ សូមទស្សនាវិដឺអូខាងក្រោម៖



សូមចុចត្រង់នេះ ដើម្បីទៅទាញយក  PanGu 1.0 ដែលមានទាំងសម្រាប់ Windows និង Mac

Source : Jailbreakiosx

Monday, June 23, 2014

ស៊ីហ្វ្លេកង់ដែលអាច ប្តូរសម្លេងបានតាមចិត្ត (Video)

កាលពីមុន​យើង​ធ្លាប់តែ ​ឃើញការប្រើប្រាស់​ស៊ីហ្វ្លេ កង់​ដោយប្រើដៃកេះ​ ឬ ​​ឆ្កឹះ រុញទៅ​រុញមក នៅលើកណ្ដឹង​ កង់​ដែលមានលក្ខណៈ​ ជាការបង្វិលដុំដែក​តូចៗ ឱ្យវិល ឬ​បុកប៉ះនឹង​ចាន​កណ្តឹង ដែលប្រៀបដូចដែលយើងវាយជួង ​ដើម្បី​បន្លឺសម្លេងឡើង​។







ប៉ុន្តែ នៅក្នុង ​យុគ្គសម័យ​ បច្ចេកវិទ្យា ​ទំនើបនេះវិញ​​ គេបាន កែប្រែ​កណ្តឹងបែបបុរាណ ​ទាំងនោះឱ្យ​កាន់តែ​ មានការទាក់​ទាញ​​ និង​មានភាពងាយ​ស្រួលជាងមុន​ គឺគ្រាន់តែចុច​ដូចជា​ស៊ីហ្វ្លេ​ ដែលគេប្រើ​ជាមួយម៉ូតូអិញ្ចឹង​ដែរ ហើយអ្វីដែលពិសេស​ជាងនោះទៅទៀតនោះ​ គឺសំលេងរបស់​ វា ​យើង​អាច​ផ្លាស់​ ប្តូរ​ ​តាមតែយើងចង់បាន ប្រៀបដូចជា​ យើងផ្លាស់ប្តួរ​សម្លេង រោទ៍ របស់ ​ទូរស័ទ្ទ​ ដែលយើង​ ចង់ផ្លាស់ប្តូរ​ ដាក់សម្លេង ចម្រៀង​ ម៉េឡូឌី ផ្សេងៗ អិញ្ចឹងដែរ ហើយជាងនេះទៅទៀត​ នៅជាប់នឹង ស៊ីហ្វ្លេ នោះ​ក៏មាន​ភ្ជាប់​មកជាមួយនូវ  អំពូល LED  សម្រាប់​ បំភ្លឺ​ជាសញ្ញា​ នៅពេលដែល យើងធ្វើដំណើរពេលយ់ទៀតផង។



Source : Kickstarter

Sunday, June 22, 2014

ម៉ាស៊ីនចេះខឹង​ ហើយ តដៃនឹងអ្នកប្រើវា (Video)

នៅក្នុង​ការដ្ឋាន សំណង់​មួយ​ ដែលហាក់​ដូច​ជា​មិន​ច្បាស់​ថា កំពុង​​តែ​ចាក់ បេតុង​ធ្វើជា​​សួន ឬក៏ ​ធ្វើទីលាន ​អ្វីមួយ​​ នោះ​ទេ​​ ដែល​គេ​បាន​ប្រើ​ ម៉ាស៊ីន​សម្រាប់​​កូរ​ស៊ីម៉ងត៍ ​​ដើម្បី​​ ងាយ​ស្រួល ឱ្យវា​​ជ្រាត ​ចូល​​ទៅគ្រប់​ចន្លោះ ​ហើយ​​មិន​ដឹង​ ជា​យ៉ាង​ដូច​ម្តេច ​​ស្រាប់​តែ ស្លាបចក្រ​ ដែល​សម្រាប់​កូរ​​ស៊ីម៉ងត៍ ​​របស់​ម៉ាស៊ីន​នោះ​សង្កត់​ជាប់​​ទៅនឹងដី​ ហើយ ​បែជាមកវិល ផ្នែក​ខាង​លើ​ដែល​ជា​តួ​ម៉ាស៊ីន​ទៅវិញ​​​​ដោយ​ម៉ាស៊ីន​នោះ​ មាន​​ដង​សម្រាប់​ ​កាន់​បញ្ចា​ដែល ​លយ ​ចេញ​មកក្រៅ​ប្រហែលជា​​ជាង​មួយម៉ែត្រ​​ផង​នោះ ទើប​ធ្វើឱ្យ​​អ្នក​ដែល​​ធ្វើ​ការ​នៅ​ក្នុងការដ្ឋាន​នោះ​មិន​​អាច​ចូល​ទៅ​ជិត​​និង​ពន្លត់​ម៉ាស៊ីន​នោះ​បាន​​ទេ។​ ពេល​ឃើញ​ដូច្នេះ​​មាន​បុរស់​ម្នាក់ បាន​យក​ឈើ​វែងមួយ​​ មក​ខ្ទាស់​ដើម្បី​​បញ្ឈប់​ម៉ាស៊ីននោះ​ខណៈ​ដែល​បុរស់​ម្នាក់​ទៀត​បាន​​ព្យាយាម​​ជះទឹក​​ ​តែ​ហាក់​ដូច​ជា​មិន​បាន​សម្រេច ​ទើប​មានបុរស់​​ក្នុងក្រុម​​​ម្នាក់​ផ្សេងទៀត​បានយក​ផ្ទាំងក្រណាត់ វែង​មួយ​ផ្ទាំង​យក​មក​​បោះ​ទាក់​ជាប់​ទៅ​នឹង​ដង​កាន់ ​​នៃម៉ាស៊ីន​នោះ តែ​ក៏​នៅតែ​មិន​​ទាន់​អាច​​បញ្ឈប់ ការ​វិល​របស់​ម៉ាស៊ីន​នោះ​​បានភ្លាមៗ​​​ដែរ​ ដោយ​ វា​ទាក់​យក​​ក្រណាត់​នោះវិល ប៉ោយៗ មួយសន្ទុះ​ ទើប​មាន​បុរស់​​ម្នាក់​ចាប់បាន​កន្ទុយ​​ ក្រណាត់​​​ដែល​ជាប់​​ នឹង​ដង​កំពុ​ងតែវិល នោះ​បាន​ហើយទប់ ​វាមិនឱ្យវិល​​ បន្ទាប់​មក​មាន​បុរស់​ម្នាក់​​ទៀត​បាន​លូកដៃ​​​ទៅកាច់​កុង​តាក់​ពន្លត់ ​ម៉ាស៊ីនោះ ។វីដឺអូនេះ​ត្រូវបាន​គេថតពីលើ អាគាមួយដែលនៅជាប់ក្បែរនឹង ការដ្ឋាននោះ ដោយ ​អ្នកថតនោះ​ បាន​ សើច នឹងហួសចិត្តនឹងរឿងនេះផងដែរ។ចង់ដឹងថាតើវាយ៉ាងម៉េចនោះ សូមទស្សនា​វីដឺអូខាងក្រោម៖

Saturday, June 21, 2014

VISIONARY SOLUTIONS FOR THE VISUALLY IMPAIRED (Video)


VISUS TECHNOLOGY AND VERIZON ARE PARTNERING TO MARKET LIFE-ENHANCING TOOLS THAT PROVIDE ACCESSIBILITY AND HIGHER LEVELS OF INDEPENDENCE TO THE BLIND AND VISUALLY IMPAIRED CUSTOMERS



CHALLENGE
Blind and visually impaired individuals often have to rely on others for help with basic life tasks such as navigating an unfamiliar room, matching clothing or reading a menu at a restaurant. Technology exists that can help, but it often involves purchasing expensive singular devices for each purpose or carrying heavy equipment and power cords around that can sometimes make users stand out in social settings.
ANSWER
Visus Technology, Inc. is developing Velasense—a mobile application suite that uses the Verizon 4G LTE network and smartphones with advanced cameras and sensors—to deliver real-time feedback to users about people, objects and surroundings, including through tools for recognizing text, colors, currency, barcodes, and familiar faces. Useful information can also be stored in the Verizon Cloud for playback on command.
IMPACT
This application suite was recently tested at the Carroll Center for the Blind, and even the simple act of connecting students to social media offered a new level of social interaction. These solutions will not only help to improve the ease of daily life for customers, but will also help them find new ways of engaging with others, and can enable greater access to education, employment opportunities and life-changing independence. The next generation of solutions will include a hands-free, audio-controlled headset that can operate like a "seeing digital assistant."




Source from Verizon

Thursday, June 19, 2014

ទូរស័ព្ទ ចិនសោះ តែ ធ្វើចរិកឡូយម៉ាបេន (Video)


ថ្មីៗនេះមាន​ក្រុមហ៊ុនចិន​មួយដែលទើបនឹង​ចាប់ផ្តើម​​ដំណើរការ​​ អាជីវកម្ម ទូរស័ព្ទ​ឆ្លាតវៃ ​របស់ខ្លួន​ ដោយទើប​ ចេញ​លក់នូវ​​ ទួរស័ព្ទដៃ​ ដ៏ប្រណិត​ និងទាក់ទាញមួយ ​ម៉ូដែល ​ដែល​ ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ជាខ្លាំងពីសំណាក់​​ មនុស្សជាច្រើន​ផងដែរ ​នោះគឺ ទូរស័ព្ទ OnePlus One [1+]
នេះជាលក្ខណៈទូទៅនៃ OnePlus One [1+]

DISPLAY
Screen                  5.5 inch JDI; 1080p Full HD (1920 x 1080 pixels), 401 PPI; LTPS IPS with TOL; Corning© Gorilla© Glass 3

SYSTEM
CPU                    Qualcomm© Snapdragon™ 801 processor with 2.5GHz Quad-core CPUs
GPU                    Adreno 330, 578MHz
RAM                   3 GB LP-DDR3, 1866MHz
Storage                 16/64 GB eMMC 5.0, available capacity varies
Sensors                Accelerometer, Gyroscope, Proximity and Ambient Light
Battery                 Embedded rechargeable 3100 mAh LiPo battery

CAMERAS
Sensor                13 Megapixel - Sony Exmor IMX 214
Lenses                6 lenses to avoid distortion and color aberration
Flash                   Dual-LED
Aperture               f/2.0
Front Camera    5 Megapixel - Distortion free
Video                4K resolution video with stereo recording Slow Motion: 720p video at 120fps
 For more detail Click here  



អ្វីដែល​ធ្វើឲ្យអ្នកដែលចង់​ប្រើទួរស័ទ្ទនេះនោះ​អន្ទះសាបំផុតនោះគឺ វាមិន​មែនគ្រប់​គ្នាអាចទិញបាន​ងាយៗ នោះទេ​។ ដើម្បីអាចមាន​សិទ្ធិ​ ទិញទួរស័ព្ទនេះបានទាល់តែ​ បានទទួលលិខិតអិញ្ជើញ និង ត្រូវឆ្លងកាត់​ ជាច្រើនដំណាក់កាល​ ទំរាំទទួលបានសិទ្ធិនោះ ។ ចង់ដឹងថាតើដំណាក់កាល​នោះមានអ្វីខ្លះ សូម មើលការណែនាំនៅត្រង់នេះ 

រវាងពីពេលឥឡូវ  រហូតដល់​ថ្ងៃទី២៤ ខមិថុនា  នេះ OnePlus ផ្តល់ឱកាស​ដល់​អ្នកដែលចង់ទិញ ដើម្បី​ឈ្នះ​បានសិទ្ធិ​ ទិញ ទូរស័ព្ទ OnePlus One ពណ៌ខ្មៅ​ ដែលមាន​អង្គចងចាំ​ ទំហំ 64GB  បាន​ ដោយចូលទៅ Click like ​Facebook Page , Following company on Instagram and performing three other Tasks.

នៅពេលដែល កាលបរិច្ឆេទ ​នៃការ​ផ្តលឱកាសនេះ​ ផុតកំណត់​ គឺមានមនុស្សតែ ​២៥០០នាក់ប៉ុណ្នោះ​​ ដែល ​OnePlus នឹងផ្តលសិទ្ធិ ​ ក្នុងការទិញនេះ ដល់​អ្នកដែលមានសំណាង ឈ្នះក្នុងការ​ ដណ្តើមសិទ្ធិ ទិញទូរស័ព្ទនេះ។ រហូតមកដល់ពេល​នេះ​ មានអ្នកបំពេញ សំណើរសុំទិញ ច្រើនជាង ​៣០០.០០០នាក់ហើយ ហើយអ្នកដែលបាន​ បំពេញ​តាម លក្ខណ្ឌដែល​ត្រឹមត្រូវ​ ចំនួន ​៦០.០០០នាក់ នឹងត្រូវបានផ្តល់ឱកាសក្នុងការ​ប្រជែង យកសិទ្ធិទិញ​​ទូរស័ព្ទ ដែលមានចំនួនតែ ២៥០០គ្រឿងតែប៉ុណ្ណោះ។
តើលោកអ្នក​ ចង់បានទូរស័ព្ទនេះមកប្រើដែរទេ? បើសិនជាចង់ សូមចុចត្រង់នេះ ដើម្បីដឹងថាតើត្ រូវធ្វើអ្វីខ្លះ ដើម្បី ចូល រួម ក្នុងការទទួលបានសិទ្ធិ​ទិញទូរស័ព្ទនេះ

ដើម្បីឱ្យកាន់តែច្បាស់ ​សូមទស្សនា វិដឺអូខាងក្រោម៖



Facebook រអាក់រអួល តែប៉ុន្មាននាទី អ្នកប្រើប្រាស់ រាប់លាននាក់ បុកពោះ



អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ខក​ចិត្ត​ខណៈពេល​ដែល​ វ៉ិបសាយ​យក្ស​មួយ​នេះ បាន​រអាក់​រអួល​អត់​ដំណើរការមួយ​រយៈកន្លង​មក​ ។ មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​មាន​ការ​ភ័យ​បារម្មណ៍​ ខ្លាច​គ្រែងគណនេយ្យ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​យក​ ( Hack) ។
វ៉ិបសាយ​នៃ​បណ្តាញ​សង្គម​ដ៏ធំមួយ​នៅលើ​ពិភព​លោក ដែល​គេ​រាល់​តែង​តែ​ប្រើ​ប្រាស់ និង​ កំសាន្ត​អារម្មណ៍​នោះ បាន​រអាក់​រអួល​អត់​ដំណើរការ​ ប្រហាក់ប្រហែកជាង​ ១០នាទី​ នា​ថ្ងៃទី​ ១៩​ ខែ​មិថុនា នេះ ។ ការ​មិន​ដំណើរ​ការ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់លើ​ពិ​ភពលោក មិន​អាច​ចូល​បាន ដោយ​ត្រឹម​តែ​ឃើញ​សារបង្ហាញថា “We’re working on getting this fixed as soon as we can” តែ​ប៉ុណ្ណោះ ។

អ្នក​ប្រើ​ប្រាស់​ដែល​រង់នូវ​ការអាក់​ខាន​ មាន​ដូច​ជា​ប្រទេស​ កម្ពុជា ប្រទេសអង់​គ្លេស ប្រទេសអ៊ីស្រាអែល និង​ប្រទេស​ឥណ្ឌា រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត​ផងដែរ ។
Facebook បាន​​ឆ្លើយ​តបនូវ​អ៊ីម៉ែ​ល​របស់​ទូរទស្សន៍ NBC News ត្រឹម​តែ​ពាក្យ​ថាមាន​បញ្ហា “the problem” តែ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​អ្វី​ឡើយ ។
Facebook បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជាង១.២៨​ពាន់​លាន​នាក់​មិន​អាច​ចូល​ប្រើ​គណនេយ្យ​របស់ខ្លួន​បាន​   រួម​មាន​ជាង​៨០​ប្រទេស​នៅ​ជុំ​វិញ​ពិភព​លោក លើក​លែត​តែ​សហរដ្ឋ​អា​មេរិក និង​ ប្រទេស​កាណា​ដា ។

ប្រភព៖ http://khmersme.com/

Tuesday, June 17, 2014

កសាង បុរីដ៏​ប្រណិត ក្នុងរយៈពេលតែ ១ម៉ោង(Video)

ការស្រមើល​ស្រមៃ ​របស់មនុស្សយើង ​គ្មានដែនកំណត់​ ហេតុដូចនេះ​ហើយទើប​ធ្វើឲ្យមនុស្យ​យើង​ក្លាយជាសត្វលោកដែល​​ឆ្លាត​ជាងអំបូរសត្វ​ដ៏ទៃ​ផ្សេៗ​ទៀតដែល​មានជិវិតរស់នៅលើពិភព​លោក​យើងនេះ។
 ភាពស្រមើលស្រមៃនេះ ​ហើយដែលធ្វើឲ្យមានការអភិវឌ្ឍន៍​ មិនចេះឈប់ឈរ​ ពីមួយថ្ងៃទៅ​មួយថ្ងៃ​ ទន្ទឹមគ្នា​នេះដែរ​ដោយសាការអភិវឌ្ឍន៍ ក៏មានផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងផងដែរ​ដល់ធម្មជាតិ​នានា​ នៅលើ​ផែនដីនេះ​ដូចគ្នា។

ដោយសារ​ការស្រមើលស្រមៃ​ ទើបធ្វើឲ្យរឿងរ៉ាវ​មួយចំនួនធំ​​នៅក្នុងលោកនេះ​អាចកើតឡើង​ចេញជារូបរាង​​ពិតប្រាកដ​ ដែលរឿងខ្លះ​យើងស្ទើរតែ​មិនជឿថា​ វានឹងអាចកើត​ មានទៅរូចផង​ក៏មាន។​


នេះជា​ការស្រមើលស្រមៃ​មួយរបស់​មនុស្យយើងផងដែរ​ តើវានឹងអាចកើតមានដែរ​ទេនៅថ្ងៃអានាគត់?

អ្នកបើក​យន្តហោះ ស្រែកថា មានគ្រាប់បែក (Video)



សមាជិក នៃ​ក្រុមអ្នកបើក​យន្តហោះ (Co-Pilot) JebBlue 911 ដែល​ហោះហើរ ​ពី ​ទីក្រុង​ នីវយ៉ក ​ទៅកាន់ ​ទីក្រុង​ ឡាសវេហ្គាស បានស្រែក​ប្រាប់​អ្នកជិះនៅក្នុង​យន្តហោះនោះថា ​មានគ្រាប់បែក​ នៃក្រុម អាល់កៃដា​​ ហើយបានប្រាប់ដល់​អ្នកដំណើរ​ឱ្យធ្វើការ​បួងសួង​នៅខណៈ​នោះផងដែរ។​ ហើយយន្តហោះ​ត្រូវចុះចត​ជាបន្ទាន់។
សមាជីអ្នកបើកយនហោះ​រូបនោះបាន​ ប្រាប់ អ្នកបើកយន្តហោះ(Captain)​ថា​ទៅត្រូត​ពិនិត្យមើល​នៅ​កន្លែងអ្នកដំណើរ ហើយស្រាប់តែ​បិទទ្វារ​ បន្ទប់បើកបរ​ និងបានដូរលេខកូដសំងាត់សោទ្វារនោះ​ថែមទៀត។​ ក្រោយមក​ ក៏ត្រូវ​បានអ្នកដំណើរនៅក្នុងនោះចាប់​ចង​ សមាជិករូបនោះ​ រហូតដល់​យន្តហោះ​បានចុះចត




Monday, June 16, 2014

ស្នើសុំរៀបការ​ ខណៈពេលមើលបាល់ទាត់ពិភពលោក (Video)

NATAL, Brazil, World Cup 2014.
ខណៈពេល​ដែល​ភាពរីករាយ​របស់អ្នកគាំទ្រ​នៃ​ក្រុម បាល់ទាត់​ អាមេរិក ដែលឈ្នះ ២ ទល់នឹង ១ លើ​ ក្រុម​ហ្គាណា ​នោះ គូស្នេហ៍មួយគូ​ បាន​បង្កើត​នូវ ព្រឹត្តិការ ​ដ៏គួរឲ្យរំភើប​សម្រាប់ជីវិត​ស្នេហា ​របស់ពួកគេនៅ​ពេលនោះផងដែរ​។

Jennifer Buzan ​ជាអ្នក​គាំទ្រ​ក្រុមបាល់ទាត់ របស់អាមេរិក​ ត្រូវបានមិត្តប្រុស​របស់នាង​ Nick Brusich​ លុតជង្គង់ ស្នើសុំរៀបការ ខណៈដែល​ អ្នកគាំទ្រគ្រប់​គ្នាកំពុងតែ​ស្រែកហ៊ោ ពេលក្រុមបាល់ទាត់​របស់​គេបាន ស៊ុតបាល់បញ្ចូលទីគួប្រកួតរបស់ខ្លួន។ ការស្នើសុំនេះបានធ្វើឲ្យ​នាងរំភើបយ៉ាងខ្លាំង​ហើយនាង​ក៏បានយល់ព្រមនូវ​សំណើរបស់​ របស់ Brusich, ហើយ​ជាមួយគ្នានោះដែរអ្នកគាំទ្រដែលនៅជុំវិញនោះ​ក៏បាន​ ស្រែក​​​ហ៊ោ​ហាក់ដូចជា​ការ​​ជូនពរដល់ពួកគេទាំងពីរនផងដែរ។

ចង់ដឹងថាតើរឿងរ៉ាវនោះវាកើតឡើង​យ៉ាងណានោះ សូមទស្សនា វីដឺអូខាងក្រោម​៖





ប្រភព ពី Yahoo